កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបបទល្មើសព្រៃឈើចំនួន ០១លើក និងឃាត់ខ្លួនជនល្មើសចំនួន០១នាក់

ព្រៃវែងៈ នៅវេលាម៉ោង០៨ និង៣០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើចំនួន ០១លើក និងឃាត់ខ្លួនជនល្មើសចំនួន០១នាក់ ស្ថិតនៅចំណុច លើកំណាត់ផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិស្គដាច ឃុំតាកោ ស្រុកពោធិរៀង ខេត្តព្រៃវែង ខណះពេលជនល្មើស កំពុងដឹកឈើពីខេត្តក្រចេះមកលក់នៅខេត្តព្រៃវែង ។ ជនសង្ស័យមានឈ្មោះ ៖

លី ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្រចាបទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
+វត្ថុតាងចាប់យករួមមានៈ
០១. រថយន្តចំនួន ០១គ្រឿង
០២. ឈើអារប្រភេទលេខ០២ (ឈើទាល) ចំនួន ២០៥សន្លឹក សរុបចំនួន ៥៣.៧០២ម៉ែត្រគូប
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿង បញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើ។

image image} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More