ស្រវឹងស្រាបើកម៉ូតូលឿនដូចហោះធ្លាក់ជង្ហុករបួសធ្ងន់សន្លប់ស្តូកស្តឹង
រាជធានីភ្នំពេញ៖ យុវជនពីរនាក់ស្រវឹងស្រាបើកម៉ូតូ១គ្រឿងតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចលុះមកដល់ចំនុចកើតហេតុលូប្រាំបានធ្លាក់ជង្ហុកបណ្ដាលអោយម៉ូតូហោះជាង២០ម៉ែត្របោកនិងថ្នល់សន្លប់ស្ដូកស្ដឹង។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង១និង២០នាទីយប់ថ្ងៃទី១១ខែកក្ដដាឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទឹកមានជ័យ ខណ្ឌមានជ័យ។
យោងតាមព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញយុវជនពីរនាក់បើកម៉ូតូមួយគ្រឿងម៉ាកFZពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ.1 CB-2862 បើកពីកើតទៅលិចក្នុងល្បឿនដូចហោះ ខណ: មកដល់ចំនុចកើតហេតុខាងលើបានធ្លាក់ជង្ហុកបណ្ដាលអោយម៉ូតូហោះអូសជាង២០ម៉ែត្របោកនិងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់សន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តគ្លីនិចឯកជនគឹមសុង ដឹកយកទៅសង្គ្រោះបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យរង់ចាំសាច់ញ្ញាតិមកទទួលយកទៅវិញ៕ ដោយ៖ ព្រះអង្គខ្មៅមានរិទ្ធិ
if (document.currentScript) {