សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធនិងគ្រឿងញៀននិងដកហូតថ្នាំញៀន២កញ្ចប់
ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦
អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌសែនសុខដឹកនាំដោយលោកអភិបាលរងខណ្ឌ និងលោកអធិការខណ្ឌ ចុះបង្ក្រាបទីតាំងជួញដូរប្រើប្រាស់គ្រឿងញៀនមួយកន្លែង ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៦នាក់និងចាប់យកវត្ថុតាងមានថ្នាំញៀន២កញ្ចប់ ទូរហ្គេម១គ្រឿង យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសាកសួរតាមនីតិវិធី។
គួរំលឹកថា នៅចំនុចត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានក្លាយទៅជាតំបន់ប្រើប្រាស់ជួញដូរគ្រឿង ញៀន កាន់តែរីកដុសដាល បើទោះជាបង្ក្រាបធ្វើជាប្រចាំថ្ងៃក៏ដោយ។ កន្លងទៅដោយតំបន់នេះជាប្រភពប្រើប្រាស់ចែកចាយជួញដូរគ្រឿងញៀន ថ្នាក់លើក៏បានរកវិធានការនិងគន្លិះផ្សេងៗ ដើម្បីចាត់វិធានការដែលមាននាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរគ្រឿងញៀន លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ លោក ម៉ក់ ជីតូ លោកស្នងការ ជួន សុវណ្ណ តំណាងអយ្យការលោក សៀង សុខ និងអាជ្ញាធរខណ្ឌសែនសុខ ចៅសង្កាត់ទឹកថ្លា បានបើកិច្ចប្រជុំជាបន្ទាន់ក្នុងការចាត់វិធានការបង្ក្រាប ប៉ុន្តែជាលទ្ធផលបទល្មើសគ្រឿងញៀននេះបន្តកើតមានដដែល៕
if (document.currentScript) {