សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយលោក Geng Hui Chaugជួបសំដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែ កក្កដា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក Geng Hui Chaug រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជាធានីភ្នំពេញ ។

ប៉ុន្មានថ្ងៃមុននេះ លោក Geng Hui Chaug បានជួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឯកឧត្តម សៅ សុខា និង ឯកឧត្តម នេត្រ សាវឿន អំពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ កាស៊ើបអង្កេត ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាជាដើម។ ភាគីចិននឹងបន្តជួយកម្ពុជាដោយផ្តល់នូវគ្រឿងបរិក្ខា បច្ចេកទេស សំរាប់វិស័យសន្តិសុខ ហើយចិនក៏នឹងជួយកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សអំពីការប្រើប្រាស់គ្រឿងបរិក្ខាទាំងអស់នេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន ពេញចិត្ត និងគាំទ្ររាល់កិច្ចពិភាក្សាទាំងឡាយជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានផ្តល់បរិក្ខា និង ការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា។ នេះគឺដោយសារភាគីចិនមានសមត្ថភាព និងលទ្ធភាពច្រើនក្នុងការជួយដល់កម្ពុជាលើវិស័យសន្តិសុខនេះ៕

13612227_1050368928344937_7402613653694513949_n 13615368_1050368851678278_5042470879745099772_n 13619843_1050368798344950_8442857817130357432_n 13631434_1050368931678270_2612389967379426430_n 13669177_1050368925011604_3420621702975835175_n

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More