លោក ឌី រត្ន័ខេមរុណ ដឹកនាំកម្លាំងឆ្មក់បង្ក្រាបទីតាំងកត់កន្ទុយលេខខុសច្បាប់ចំនួន ០២កន្លែងខាងក្រោយផ្សារបេសេ

ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ ដោយមានការអនុញ្ញាតិពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចង្អុលបង្ហាញពីលោក ពេជ្រកែវមុនី អភិបាលខណ្ឌមានជ័យ និង ជាគណះបញ្ជាការឯកភាពខណ្ឌមានជ័យ លុះល្ងាចម៉ោង ៣’ ៥០នាទី លោក ឌី រត្ន័ខេមរុណ អភិបាល រងខណ្ឌមានជ័យ និង ជាអនុប្រធានគណះបញ្ជាការឯកភាពខណ្ឌមានជ័យ ដោយមានការចូលរួម និង សហការជាមួយអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំដោយលោក ហួរ ម៉េងវ៉ាង និងកម្លាំងចម្រុះជាច្រើននាក់ ចុះទៅធ្វើការឆ្មក់ចូលឡោមពទ្ធ័ និងបង្ក្រាបទីតាំងកត់កន្ទុយលេខខុសច្បាប់ចំនួន ០២កន្លែង ស្ថិតនៅខាងក្រោយផ្សារបេសេ នៅចំណុចផ្ទះលេខ C១៩ និងផ្ទះលេខ C២០ ដែលមានទីតាំងស្ថិតនៅខាងក្រោយផ្សារបេសេ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កម្លាំងមានសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ០៤នាក់ យកមកធ្វើការសាកសួរ ។ ក្នុងនោះ ទី១ មានឈ្មោះ អាន ណារិន ភេទស្រី អាយុ ២៩ឆ្នាំ (ជាអ្នកកត់កន្ទុយលេខឲ្យគេ) ស្នាក់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ , ទី២ មានឈ្មោះ សន សំអាត ភេទស្រី អាយុ៤១ឆ្នាំ (ជាអ្នកកត់កន្ទុយលេខឲ្យគេដូចគ្នា) , ទី៣ មាន ប៊ុន ហេង ភេទប្រុសអាយុ ៣០ឆ្នាំ និងទី៤ មានឈ្មោះ លី ជា ភេទប្រុស អាយុ ២៣ឆ្នាំ ។ ក្នុងនោះដែរកម្លាំងមានសមត្ថកិច្ច ធ្វើការដកហូតបាន លុយដុល្លារ ចំនួន២០០ដុល្លារ , លុយខ្មែរ៤០ម៉ឺនរៀល , ម៉ាស៊ីនគិតលេខចំនួន ០៣, រួមនិងទូរសព្ទ័ដៃចំនួន ០២គ្រឿង នេះសម្រាប់ផ្ទះកត់កន្ទុយលេខ C១៩ ។ ចំណែកឯផ្ទះលេខ C២០ វិញសមត្ថកិច្ចដកហូតបាន ក្រដាសសម្រាប់កត់ឆ្នោតវៀតណាម មួយចំនួន , លុយខ្មែរចំនួន២,១៧០,០០០ , រៀល ម៉ាស៊ីនព្រីម ចំនួន០៣ , ម៉ាស៊ីគិតលេខចំនួន ៣, និងសម្ភារៈមួយចំនួនទៀតផងដែរ ។ ហើយបច្ចុប្បន្ន មនុស្សទាំង ៤នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងមានសមត្ថកិច្ចធ្វើការនាំខ្លួនយកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ និងចាត់ការតាមនិតិវិធីផ្លូវច្បាប់ ៕

195861d4-0d39-42e7-a99f-4f052d7905c08c1de34e-5cac-407a-ab3c-8e4345034e22 51f152ab-8e11-4b38-bf78-c3507e6d05e9 847be0cd-e8f0-4e34-8224-d1216d3e93f8 32962fa9-4f3c-408e-953a-b7d0c083e0c6 e60c5b4f-51c5-4c56-9bbf-504dde7d1ac0 fe4e0645-2520-40e4-a170-e8cface949e9} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More