លោកពៅ សំបូរ អតីតអភិបាលរងស្រុកមុខកំពូលរងការចោទថាឃុបគ្នាជាមួយនាយកសាលាស្តីទី សង់ផ្ទះ រំលោភយកដីសាលាបឋមសិក្សាហ៊ុនសែនព្រែកអញ្ចាញ
ខេត្តកណ្ដាល៖ លោកពៅសំបូរអតីតអភិបាលរងស្រុកមុខកំពូលរងការចាទ ថាបានឃុបឃិត ត្រូវដង ត្រូវផ្លែជាមួយនិងនាយស្តីទីនៃបឋិមសិក្សាហ៊ុនសែនព្រែកអញ្ចាញសាងសងផ្ទះរំលោភលើដីដែលជាកម្មសិទ្ធិសាលារៀនបឋមសិក្សាព្រែកអញ្ចាញ ដែលមានទីតាំង ស្ថិតភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខពូរ ខេត្ដណ្ដាល។
តាមការអោយដឹងពីលោកហេង សុខុមជាគ្រូបង្រៀនថ្នាក់ទី០៤ នៃសាលាបឋមសិក្សា ខាងលើនេះ ថា លោក ពៅ សំបូរថាការសាងសង់ផ្ទះខាងលើគឺបានការព្រមព្រៀងពី លោកនាយកសាលាបឋមសិក្សាស្តី ទី។ ជុំវិញបញ្ហានេះ លោកនាយកសាលាស្តីទីបានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា ដោយមើលឃើញ ពីស្ថានភាពលំបាក និងធ្លាប់ជាអ្នកបំរើក្នុងការងាររដ្ឋ ហើយមិនមានដីសំរាប់សង់ផ្ទះស្នាក់អាស្រ័យទើប លោកអនុញ្ញាតបែបនេះ លោកបន្តទៀតថា សូម្បីតែលោកគ្រូអ្នកគ្រូទាំងអស់ក៍មិនហាមឃាត់ដែរ ជាង នោះទៅទៀត ការិយាល័យអប់រំស្រុក និងអាជ្ញាធម៌មូលដ្ឋានក៏បានអនុញ្ញាតដែរ តែលោកពៅ សំបូរ ត្រូវ ធ្វើកិច្ចសន្យាជាមួយសាលាមួយឆ្នាំម្តង។
ដោយឡែក លោក មិន យ៉ុន មេឃុំព្រែកអញ្ចាញ បានឆ្លើយប្រាប់តាមទូរស័ព្ទយ៉ាងខ្លីថាលោក មិនពាក់ ព័ន្ធរឿងនេះឡើយព្រោះជាដីរបស់សាលាទុកអោយគណៈគ្រប់គ្រងសាលាជាអ្នកដោះស្រាយទៅចុះ។
ប្រភពពី ឯកឧត្តម ម៉ៅ ភារុណ អភិបាលនៃគណៈអភិបាខេត្តកណ្ដាល បានប្រាប់បណ្តាញព័ត៌មាន ធី អិន អិន តាមប្រព័ន្ធសារអេឡិកត្រូនិច (whatsapp) ថាលោកនឹងបញ្ជា អោយលោកអភិបាលស្រុកមុខកំពូល ចាត់វិធានការណ៍ទៅបញ្ហាខាងលើនេះ អោយបានទាន់ពេលវេលា ព្រោះសំណង់រឹងមាំខាងលើមិនត្រូវ បានអនុញ្ញាអោយសាងសង់លើដីរបស់រដ្ឋឡើយ តែដោយយោគយល់ថា លោក ពៅ សំបូរ ជាអ្នកបំរើការ ងារអោយរដ្ឋ គួរណាតែមានទីតាំងផ្លាស់ប្តូរអោយគាត់។ ទោះបីជាយ៉ាងនេះក្តី ជាងមួយសប្តាហ៍ទៅហើយ យើងពុំទាន់ទទួល បានទទួលព័ត៌មានលម្អិតជុំករណីខាងលើនៅឡើយ ដោយក្រុមការងារព័ត៌មាន ពុំមាន លេខទូរស័ទ្ទទំនាក់ទំនងទៅលោកអភិបាលស្រុកមុខកំពូលសុំការស្រាយបំភ្លឺករណីខាងលើ ដូច្នេះ ក្រុម ការងារព័ត៌ មានបានទំនាក់ទំនងសុំលេខពី ឯកឧត្តម ម៉ៅ ភារុណដែរ តែលោកបានឆ្លើយបដិសេដ្ឋថា លោកមិនមាន លេខទូរស័ព្ទលោកអភិបាលស្រុកមុខកំពូលទេ ណាមួយលោកអភិបាលស្រុក មានការ ងារជាប់ប្រជុំច្រើន សូមទាក់ទងទៅកាន់មូលដ្ឋានវិញទៅ។
ករណីខាងលើនេះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ជាន់ថ្នាក់ រួមទាំងគណៈគ្រប់គ្រងសាលារៀន បឋិមសិក្សា ហ៊ុន សែនព្រែកអញ្ចាញ ហាក់មានការបិតបាំង និងត្រូវរូវគ្នា។