មុខសញ្ញាកាច់កម៉ូតូចំនួន២នាក់​ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវឃាត់ខ្លួន(video)

 

ភ្នំពេញ ៖ យុវជន ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យរកឃើញនៅសោរកាច់ ក កាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥ មុខសួនឃ្លាំងសាំងសូគីមិុច ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក តូច គីមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចខណ្ឌ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានដាក់គោលដៅត្រួតពិនិត្យចរាចរផ្លូវគោក និងឆែកឆេរអាវុធជាតិផ្ទុះ ស្រាប់តែបានប្រទះឃើញជនសង្ស័យ ២នាក់ បានជិះម៉ូតូ មួយគ្រឿង ម៉ាក SUZUKI VIVA សេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-9381 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខសួនឃ្លាំងសាំងសូគីមិុច ដែលជាគោលដៅសមត្ថកិច្ចយើងកំពុងតែត្រួតពិនិត្យនោះ ក៏បានធ្វើការឆែកឆេរទៅលើជនសង្ស័យទាំង ២នាក់នោះ ស្រាប់តែបានប្រទះឃើញប្រដាប់កាច់កម៉ូតូចំនួន ១ ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួន និងយកមកប៉ុស្តិ៍ឫស្សីកែវ ដើម្បីធ្វើការសាកសួរ ។

នាយប៉ុស្តិ៍រូបនេះបានបន្តទៀតថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនោះ មានឈ្មោះ គង់ បូរ៉ា ហៅ លី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងម្នាក់ទៀតឈ្មោះ សំ ភក្រ័ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលេខ៣១៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ មានស្រុកកំណើតនៅភូមិបឹងដោល ឃុំបឹងដោល ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតីវិធីច្បាប់ ៕ ដោយ៖ ស៊ុនតិច

IMG-20160713-WA0107 IMG-20160713-WA0106 IMG-20160713-WA0105 IMG-20160713-WA0104 IMG-20160713-WA0103document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More