គ្រាន់តែឆ្លងផ្លូវទិញទឹកមួយភ្លែត​ ជនជាតិចិនត្រូវចោរយកអស់ប្រាក់ជាង២ពាន់ដុល្លារនៅសង្កាត់ឬស្សីកែវ

 

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានចោរចូលលួចលុយនៅក្នុងរថយន្តអស់ចំនួនជាង ២ពាន់ដុល្លារ ដោយសារតែបុរសខាងលើ មិនបានចាក់សោររថយន្ត ហើយក៏ត្រូវបានចោរបើកទ្វារយកអស់តែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចមុខផ្ទះគ្មានលេខ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បុរសជនជាតិចិនរងគ្រោះមានឈ្មោះ HAN GUO QIN ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ផ្នែកទីផ្សារ ធ្វើការនៅក្រុមហ៊ុនចិនធ្វើផ្លូវថ្នល់ ស្នាក់នៅឃុំប្រម៉ោយ ស្រុកស្ទឹងថ្មី ខេត្តពោធិ៍សាត់ ។

 

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជនជាតិចិនខាងលើបានបើករថយន្ត មួយគ្រឿង ម៉ាក Ford ពណ៌ខ្មៅ ពាក់ស្លាកលេខ AT16 2-0341 ចេញពីខេត្តពោធិ៍សាត់មកភ្នំពេញ ដើម្បីទិញគ្រឿងបន្លះគ្រឿងចក្រដែលកំពុងជួសជុលផ្លូវជាតិលេខ៥មកធ្វើការដោះប្តូរ ។ លុះពេលទិញបានហើយរួចលើកអីវ៉ាន់ដាក់គូទរថយន្តខាងក្រោយ ក៏បានបើករថយន្តត្រឡប់ទៅខេត្តពោធិ៍សាត់វិញ ដោយបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងគោលបំណងដឹកយកទៅការដ្ឋានធ្វើផ្លូវថ្នល់នៅភូមិឃុំកើតហេតុខាងលើ ខណៈពេលដែលបើករថយន្តដល់ចំណុចមុខដីឡូគ្មានលេខ ក៏បានបើករថយន្តអែបចិញ្ចើមផ្លូវខាងស្តាំដៃ រួចបើកទ្វាររថយន្តចុះដើរឆ្លងផ្លូវទៅទិញទឹក ដោយមិនបានចាក់សោរទ្វាររថយន្តទេ ។ ក្រោយពីទិញទឹករួចមក ក៏បានដើរត្រឡប់ឡើងរថយន្តវិញ ហើយបានបើកទ្វាររថយន្ត ពេលនោះ ស្រាប់តែបានបាត់កាបូបលុយដែលទុកនៅក្នុងរថយន្តចំនួនជាង ២ពាន់ដុល្លា លិខិតឆ្លងដែនចំនួន មួយ និងសំភារៈមួយចំនួនផងដែរ ។

ក្រោយពីកើតហេតុ បុរសជនជាតិចិនរូបនោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ និងកំណត់មុខសញ្ញា ៕ដោយ៖ ស៊ុនតិវ

IMG-20160713-WA0115 IMG-20160713-WA0114 IMG-20160713-WA0113 IMG-20160713-WA0112 IMG-20160713-WA0111d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More