“ចែករំលែកជីវិត សូមបរិច្ចាកឈាម” “Share life, Give blood”

ភ្នំពេញ៖ លោក បុិល កុសលអភិបាលខណ្ឌសែនសុខ សហការជាមួយមជ្ឍមណ្ឌលជាតិផ្តល់ឈាម ប្រារព្ធកម្មវិធីបរិច្ចាកឈាមស្មាគ្រចិត្តក្រោមប្រធានបទ”ចែករំលែកជីវិត សូមបរិច្ចាកឈាម” “Share life, Give blood” ដែលប្រព្រឹត្តឡេីងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងបរិវេណសាលាខណ្ឌសែនសុខ ។
លោក បុិល កុសលអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា ជីវិតរបស់មនុស្សយើងគឺរស់បានដោយសារ ឈាម ឈាមមានមានសារះសំខាន់ណាស់ សំរាប់មនុស្ស ការបរិច្ចាកឈាម គឺផ្តល់ជីវិត និងក្តីសង្ឃឹម ដល់អ្នកដទៃ ជាពិសេសបងប្អូនដែលបានបរិច្ចាកឈាម នៅថ្ងៃទី១៤ ខែកក្កដានេះ ពួកគាត់គឺសុទ្ធបានចែករំលែកនូវជីវិត និងមានចិត្តជាសប្បុរស និងក្តីស្រលាញ់។

ជាមួយគ្នានេះដែរ លោក បុឹល កុសល បាលលើកឡើងថា បច្ចុប្បន្ននេះកម្ពុជាមានប្រជាពលរដ្ឋជាច្រើនកាន់តែយល់ច្បាស់អំពីការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះសាច់ញាតិឬ គ្រួសារដទៃ ដែលធ្វើឡើងតាមការអប់រំរបស់វេជ្ជបណ្ឌិតជំនាញ។ ប្រជាពលរដ្ឋទូទៅបានស្ម័គ្រចិត្ដបរិច្ចាគឈាមប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយនឹងការធ្វើតេស្ដឈាមយ៉ាងត្រឹមត្រូវទៅលើសុខភាពមុនពេលដែលសម្រេចចិត្ដថាត្រូវឱ្យប្រជាពលរដ្ឋរូបនោះធ្វើការបរិច្ចាក។

ការបរិច្ចាគឈាម ឬផ្ដល់ឈាមឱ្យទៅក្រុមគ្រួសារញាតិឬអ្នកដទៃ មិនបានប៉ះពាល់សុខភាពផ្លូវកាយធ្វើឱ្យចុះទ្រុឌទ្រោមនោះទេ តែផ្ទុយទៅវិញវាអាចជាឱកាសល្អមួយសម្រាប់ប្រជាពលរដ្ឋទូទៅដឹងពីសណ្ឋាននៃជម្ងឺខ្លួនឯងដែលមាននៅក្នុងខ្លួន។ ព្រោះថាមុននឹងធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនោះ គឺត្រូវមានគ្រូពេទ្យជំនាញធ្វើការពិនិត្យយ៉ាងយកចិត្ដទុកដាក់ទៅលើសុខភាពទូទៅ និងធ្វើតេស្ដឈាមយ៉ាងត្រឹមត្រូវមុននឹងបូមឈាមនោះចេញ។ មិនតែប៉ុណ្ណោះពលរដ្ឋគ្រប់រូបអាចផ្ដល់ឈាមបានយ៉ាងតិចបំផុត៣ដង ក្នុងមួយឆ្នាំផងដែរ។

1bc49c62-8189-40cd-a454-3a9bceb7615e 2c358937-0903-4308-bb0e-61745871007e 2e7e2650-980e-4c2a-8fcf-d4444d87df94 6c5b4421-d015-447b-a1f9-480b9be64c38 58c23224-0aea-469c-9a94-f00e239ac6bd 353f9fa0-a0e0-4f44-9979-b1ee43be91d2 43231d7d-7e6c-418f-a32b-075357a676b0 944337ca-5678-41f9-9ab9-b84c4e6f4522 49559025-8c82-4e87-9ddd-53dba3dffbbd c5b744d3-7ec4-482e-b7df-b0975f02cdd9 c9e381e2-f4be-46c5-ae1a-fbacd54651db d27494de-af48-444d-b6fc-c780c798d94c eec0a6b4-45ad-49b1-953e-61e61b3596fe f4923f20-5176-4dd7-8d1e-8fbd10fb418a fec067c0-b2b4-4c1a-bdf8-fd201c56f6ea

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More