ឧបករណ៍បំរើផ្លូវភេទបុរសស្ត្រី និងសម្ភារៈតណ្ហាជាច្រើនដែលឆ្លងចេញពីកម្ពុជា ត្រូវតម្រួតថៃចាប់
ប្រទេសថៃៈ ទំនិញជាច្រើនប្រភេទ ដែលសុទ្ធសឹងជាឧបករណ៍បំរើផ្លូវភេ ទ ព្រមទាំងមានតំលៃសរុបជាង១លានបាតត្រូវបានក្រុមតម្រួតថៃស្ទាក់ចាប់បាន ខណៈដែលក្រុមឈ្មួញបាននាំយកទំនិញទាំងoនេះចេញពីព្រំដែនកម្ពុជា ចូលទៅក្នុងផ្សាររោងក្លឿ
ហើយត្រៀមដឹកបន្តទៅកាន់ទីក្រុងបាងកក ។
កិច្ចប្រតិបត្តិការនេះគឺសមត្ថកិច្ចថៃបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៦ ត្រង់ចំនុចក្នុងទីតាំងផ្សាររោងក្លឿ ក្នុងខេត្តស្រះកែវ ប្រទេសថៃ ដោយមានរថយន្តមួយគ្រឿងម៉ាក អុីស៊ុយៗ ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ស្រះកែវ ៧៩៤៧ បើកបរដោយឈ្មោះ ប្រាក់វី ចិត្រហាន ភេទប្រុស អាយុ៥០ឆ្នាំ ជាជនជាតិថៃ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចក្នុងប្រទេសថៃ បានអោយដឹងថា ទំនិញទាំងអស់ដែលមាននៅក្នុងរថយន្តខាងលើនេះ គឺជាប្រភេទទំនិញគេចពន្ធទាំងអស់ ហើយក៏ជាទំនិញដែលពាក់ព័ន្ធនឹងសម្ភារៈបំរើផ្លូវភេទ និងឧបករណ៍ពង្វក់ស្មារតីទាំងអស់ បើសរុបគឺមានតំលៃប្រមាណជាង១លានបាត ។
យោងទៅតាមចំលើយសារភាពគឺអ្នកបើកបររថយន្តបាននិយាយថា ទំនិញទាំងនេះ គឺត្រូវបាននាំយកមកពីបរទេស ហើយធ្វើការឆ្លងកាត់ក្នុងប្រទេសកម្ពុជាចេញមកព្រំដែនកម្ពុជាថៃ ត្រង់ខេត្តស្រះកែវ ដើម្បីបន្តដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីយកទៅបោះអោយម៉ូយនៅទីនោះ ប៉ុន្តែត្រូវបានក្រុមតម្រួតថៃស្ទាក់ចាប់បានតែម្តង ។
ក្រោយពីកំលាំងសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យ គឺសង្គេតឃើញថា ទំនិញទាំងនេះមានប្រមាណជាង១០ប្រភេទ ក្នុងនោះមាន លឹង្គសិប្បនិម្មិតចំនួន ២៥
ប្រដាប់ភេទសិប្បនិម្មិតរបស់ស្ត្រីមានចំនួន ១០ ទឹកថ្នាំនីកូទីន ចំនួន១៣០០ ដបសម្ភារៈផ្សំទៅលើដើមបារីអគ្គីសនី ប្រើថ្ម ចំនួន ៨១២ ប្រអប់ ដើមបារីអគ្គីសនីចំនួន១៣០ ដើម ឧបករណ៍សម្រាប់រុំព័ទ្ធបារីអគ្គីសនី ចំនួន១០០០ដុំ ប្រេងរំអិលសម្រាប់លាបបម្រើផ្លូវភេទ ចំនួន ៧២០០ដប ក្បាលសម្រាប់ត ដើមបារីអគ្គីសនី ចំនួន៩៥ស្រោមលឹង្គសិប្បនិម្មិតចំនួន ១៣០ ក្បាលសម្រាប់តភ្ជាប់មិចស័រ ចំនួន១០០ផ្នែកតចុងកន្ទុយដើមបារីអគ្គីសនី ចំនួន២០ និងផ្នែកតក្បាលបារីអគ្គសនី ចំនួន៨០ ។
បច្ចុប្បន្នក្រោយពីសមត្ថកិច្ចបានធ្វើការបង្ក្រាបទៅលើទំនិញគេចពន្ធទាំងអស់នេះ កំលាំងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួន ព្រមទាំងវត្ថុតាងទៅកាន់អង្គភាព
ជំនាញ ដើម្បីសាកសួរបន្តក្នុងការសើុបរកមេឈ្មួញធំដែលនៅពីក្រោយ។
}