ស្ត្រីម្នាក់ស្រវឹងជោគបើករថយន្តបុករនាំងបាក់អស់៥ផ្ទាំងរួចជ្រុលបុកកួរ៉ូឡាចំពីមុខខ្ទេចរួចរថយន្តទៅមុខលែងរួច

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ស្រវឹងស្រាជោគជំបើករថយន្តលុចស៊ុសGS300តាមបណ្ដោយផ្លូវមុននីវង្សទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតជិតស្តុបបូកគោបានរេចង្កូតទៅបុករនាំងដែកចែកទ្រូវបណ្ដាលបាកមអស់៥ផ្ទះរួចជ្រុលទៅបុករថយន្តកូរ៉ូឡាបើកដោយបុរសម្នាក់ពីត្បូងទៅជើងបណ្ដាលចំផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំរួចបន្តឡើងលើកន្លែងហាងលក់ម៉ូតូទៅបះរថយន្តមួយគ្រឿងទៀតទៅមុខលែងរួច ។  ហេតុការណ៍នេះកើតឡើងវេលាម៉ោង១០.១០នាទីយប់ត្រូវនិងថ្ងៃទី១៣ខែកក្ដដាឆ្នាំ២០១៦ស្ថិតក្នុងសង្កាត់បឹងកេងកង១ខណ្ឌចំការមន។
តាមសាក្សីពីសន្តិសុខដែលយាមនៅទីនោះបានអោយដឹងថាមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើករថយន្តលុចស៊ីGS300ពណ័សពាក់ស្លាកលេខភ្នំពេញ.2.AA9929បើកពីជើងទៅត្បូងស្រវឹងស្រាជោគជំក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតទៅបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់៥ផ្ទះរួចបន្តទៅបុករថយន្តកូរ៉ូឡាពណ័ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ.2.Y7338បើកដោយបុរសម្នាក់ពីត្បូងទៅជើងចំផ្នែកខាងមុខពេញទំហឹងរួចរថយន្តហោះឡើងទៅលើកន្លែងហាងលក់ម៉ូតូទៅបះរថយន្តមួយគ្រឿងទៀតទៅមុខលែងរួ។ក្រោយកើតសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗអោយភាគីខាងរថយន្តបង្ករសំរបសំរួលជាមួយរថយន្តកូរ៉ឡាដោយអោយសំណងចំនួន៣០០ដុល្លាយកទៅជួសជុលដោយខ្លួនឯង។
ដោយឡែករថយន្តបង្កបានបុករនាំងដែកបាក់អស់៥ផ្ទាំងត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅការិយាល័យចរាចរណ៍ជើងគោកស្នងការាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយជាក្រោយ។Screenshot_2016-07-14-12-07-26 Screenshot_2016-07-14-12-07-07 Screenshot_2016-07-14-12-06-10IMG-20160714-WA0020 IMG-20160714-WA0019 IMG-20160714-WA0018 IMG-20160714-WA0017 IMG-20160714-WA0003 1 of 4,991

ចំនួនអ្នកទស្សនា
  • 1
  • 2,327
  • 1,449
  • 8,893,965

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More