រដ្ឋបាលខណ្ឌសែនសុខបាននាំយកទេយ្យទានប្រគេនព្រះសង្ឃស្ថិតនៅវត្តសុវណ្ណមុន្នីសាគរ ហៅវត្តសំរោងអណ្តែត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋបាលខណ្ឌសែនសុខបាននាំយកទេយ្យទានប្រគេនព្រះសង្ឃស្ថិតនៅវត្តសុវណ្ណមុន្នីសាគរ ហៅវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌសែនសុខ លោក អ៊ូវ ឡៃយ៍ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ និងលោក ថេង សុថុល អភិបាលរងខណ្ឌ តំណាងលោក បឹុល កុសល អភិបាលខណ្ឌសែនសុខ និងមន្រ្តីរាជការសាលាខណ្ឌផងដែរ ។ ក្នុងនោះដែរទេយ្យទានដែលប្រគេនមានដូចជា៖

១-ទៀនវស្សា ១ គូរ
២-សាដក ១
៣-ប្រេង ១ កាន
៤-ស្ករស ១ បាវ
៥-ទឹកដោះគោ ១កេស
៦-ទឹកក្រូច ២ កេស
៧-ទឹកសុទ្ធ ២ កេស
៨-មី ២ កេស
៩-បច្ច័យ ៣០០,០០០ រៀល ។

image image image 1 of 5,007

ចំនួនអ្នកទស្សនា
  • 1
  • 477
  • 1,653
  • 8,908,804

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More