ថ្នាំញៀនជិត១គីឡូ និងកាំភ្លើងខ្លីមួយដើមត្រូវបានរឹបអូស ខណៈកម្លាំងអាវុធហត្ថក្រុង សហការជាមួយ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះឆែកឆេរបន្ទប់ជួលមួយកន្លែង
ភ្នំពេញ៖ នាយប់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៦វេលាម៉ោង៩ និង២០នាទី កម្លាំងអាវុធក្រុងភ្នំពេញ សហ ការជាមួយកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព ប្រធាន មន្ទីប្រឆាំងគ្រឿងញៀនអាវុធហត្ថក្រុង និងលោក ជឹម រីទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌ និងមានការសម្រប សម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ ចុះឆែកឆេរ បន្ទប់ជួលមួយកន្លែងស្ថិតក្នុង ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយរក ឃើញថ្នាំញៀនប្រភេទម៉ាទឹកកក២កញ្ចប់ធំ ទម្ងន់ជិតមួយគីឡូក្រាម អាវុធខ្លីមួយដើម គ្រាប់៦គ្រាប់ និង សម្ភារៈមួយចំនួនទៀត ចំណែមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានរត់គេចខ្លួនមុនពេល កម្លាំងអាវុធហត្ថទៅដល់។
បច្ចុប្បន្នវត្ថុតាងត្រូវបានកម្លាំងជំនាញ យកទៅរក្សាទុក និងដើម្បីធ្វើការស្រាវជ្រាវរកក្រុមជនសង្ស័យមក ផ្ដន្ទាទោស តាមច្បាប់៕