លោក ហែម ដារិទ្ធី ផ្តល់ថវិកាលើកទឹកចិត្តដល់កងកម្លាំងដែលបានបញ្ចេញស្នាដៃបង្ក្រាបបទល្មើសជាបន្តបន្ទាប់
ភ្នំពេញ៖ លោក ហែម ដារិទ្ធី អភិបាលខណ្ឌពោធិ៍សែនជ័យ ផ្តល់ថវិកាលើកទឹកចិត្តដល់កងកម្លាំងនគរបាលនិង មូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ក្នុងមួយអង្គភាព ៥០០,០០០រៀល ដែលមានស្នាដៃក្នុងការបង្ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធមុខសញ្ញាប្លន់កន្លងមក។
គួររំលឹកដែរថា៖ នៅព្រឹកថ្ងៃទី ១៣ កក្តដា ២០១៦នេះកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ដែលដឹកនាំដោយលោក វរៈសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ និងកំម្លាំងកងរាជអាវុធហត្ថ បានធ្វើការបង្ក្រាបជាក់ស្តែង ក្រុមចោរប្រដាប់អាវុធ ៣នាក់ រួមកាំភ្លើង១ដើម ដែលក្រុមចោរទាំងនេះធ្វើសកម្មភាពវាយ និងបាញ់ ១ គ្រាប់ ប្លន់យកម៉ូតូសង់សេ១២៥ ស៊េរី២០១៥ ពីជនរងគ្រោះ ២នាក់កាលពីយប់ថ្ងៃទី១១ កក្តដា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុងអង្គតាមិញ ។ សម្ភារៈដកហូតមាន៖ កាំភ្លើង K54 ០១ដើម ដាវសាមវៃ ០១ដើម ដែកឆាបស្រួច០១ កាំ បិត០១ ដែកឆ្កិះសោរ និងប្រដាប់ប្រដាសម្រាប់ធ្វើសកម្មភាពមួយចំនួនទៀត ។
នេះមិនមែនជាលើទី១ទេ ដែលលោកហែម ដារិទ្ធិ ផ្តល់ថវិការលើកទឹកចចិត្តដល់កងកម្លាំង ជានិច្ចជាកាលលោកតែងយកចិត្តទុក្ខដាក់ និងលើទឹកចិត្តរហូតមក។
}