ឃាត់ខ្លួនសន្តិសុខក្រុមហ៑ុនឯកជន(SCDS)ម្នាក់អុកឡុកនិងវាយសមត្ថកិច្ចកំពុងអនុវត្តិច្បាប់ចរាចរណ៍តាមគោលដៅត្រួតពិនិត្យ

ភ្នំពេញ: បុរសជាសន្តិសុខក្រុមហ៑ុនឯកជនបានធ្វើសកម្មភាពវាយតប់ទៅលើកម្លាំងសមត្ថកិច្ចដែលកំពុងដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោក។ករណីនេះកើតឡើងកាលពីម៉ោង១៦និង៤០នាទីល្ងាចថ្ងៃទី១៥កក្កដា២០១៦នៅចំណុចផ្លូវ២០០៤ភូមិ

ស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនបង្ករខាងលើឈ្មោះគង់ ធី អាយុ៤១ឆ្នាំមុខរបរ
សន្តិសុខក្រុមហ៑ុនឯកជន(SCDS)ស្នាក់នៅផ្ទះជួលភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ចំណែកសមត្ថកិច្ចដែលត្រូវជនខាងលើវាយតប់ឈ្មោះ ឌួង ពោ អាយុ៤៦ឆ្នាំឋានះនាយរង
ផ្នែកអត្តរាគមន៍ខណ្ឌសែនសុខស្នាក់នៅភូមិតាងួនសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

មុនកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍នៅចំណុចខាងលើស្រាប់តែជនបង្ករខាងលើជិះជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌សឆ្លងកាត់ចំណុចខាងលើតែមិនត្រូវបានសមត្ថកិច្ចឃាត់សាកសួរឡើយដោយបុរសខាងលើបានជិះហួសទៅហើយ។

ប្រភពបានប្រាប់ទៀតថាខណះនោះសមត្ថកិច្ចបានហៅម៉ូតូឌ្រឹមសង់១គ្រឿងធ្វើការឆែកឆេរស្រាប់តែលេខមុខបុរសខាងលើត្រឡប់មកវិញមកកាងក្មេងខាងលើហើយមករករឿងនិងវាយសមត្ថកិច្ចនៅគោដៅខាងលើទើបលោកម៉ក់ ហុងអធិការខណ្ឌ
បានបញ្ជារអោយឃាត់ខ្លួនបុរសខាងលើយកមកសាកសួរនៅអធិការខណ្ឌសែនសុខ។

ក្នុងករណីនេះបុរសខាងលើបានឃាប់ចោទ២ករណីទី១វាយកម្លាំងសមត្ថកិច្ចដែលកំពុងអនុវត្តិច្បាប់ទី២បើកបរម៉ូតូទាំងមានសារជាតិស្រវឹងក្នុងកំរិត
០.៧៩ក្នុង១លីតខ្យល់។

បច្ចុប្បន្នបុរសខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

image image image

 } else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More