ជនសង្ស័យគំរាមប្លន់យកលុយពីស្ត្រីម្នាក់នៅសង្កាត់ស្លក្រាមត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ខេត្តសៀមរាប៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ នឹងពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ ឡ.គ.ល ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ថាវេលាម៉ោង១២:៣០ នាទី ថ្ងៃត្រង់ មានជនសង្ស័យម្នាក់ ភេទប្រុស ចងក្រណាត់ខ្មៅបាំងមុខ បានធ្វើសកម្មភាព កាន់ដែកមុតស្រួចក្នុងដៃ មកភ្ជង់ នឹងច្របាច់ក គាត់ ហើយ ប្រមូលយកលុយ ដែលគាត់កំពុងអង្គុយរាប់ នៅក្នុងផ្ទះ ហើយបង្ខំអោយគាត់បើកទូលុយ យកលុយអោយបន្ថែមទៀត តែគាត់បានប្រតាយប្រតប់ នឹងស្រែកឆោឡោ បណ្តាលអោយ បណ្តាលអោយជនសង្ស័យ ភ័យរត់គេចខ្លួនបាត់ ។

បាត់បង់ រួមមានលុយរៀលចំនួន ៣៥៥០០០ រៀល នឹង លុយដុល្លាចំនួន៤៣ដុល្លា។  រហូតដល់វេលាម៉ោង១៦:៣០ នាទី ថ្ងៃទី១៥ ដដែល នៅចំនុចក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម នឹងនគរបាលផ្នែកព្រហ្មទណ្ឌ ដោយមានការចូលរួមសហការណ៍ល្អពីបងប្អូនប្រជាការពារភូមិសង្កាត់ស្លក្រាម ដឹក នាំដោយ លោកអធិការរងទទួលផ្នែកយុត្តិធម៍ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការស្រាវជ្រាវ នឹង ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ឈ្មោះ ព្រំ វុត្ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបបើកបររថយន្ត មានស្រុកកំណើតភូមិដូន ហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់ នៅបណ្តោះអាសន្ន នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប យកមកសាកសួរនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម នឹងដកហូតបានមកវិញ លុយរៀលខ្មែរ ចំនួន ៣៥៥០០០ រៀល នឹង លុយដុល្លាចំនួន៤៣ដុល្លា ដែកមានមុខ មុតស្រួច ប្រវែង១តឹក២ហ៊ុន ចំនួន ០១ដើម។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ យោងតាមការស្តាប់ចំលើយសារភាពរបស់ជនសង្ស័យ នឹងស្លាកស្នាមរបួសលើដងខ្លួនជនសង្ស័យ ក៏ដូចជា វត្ថុតាង ដកហូតបានមកវិញ ។ ជនសង្ស័យនឹងវត្ថុតាង ត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បញ្ជូនទៅ ការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបញ្ជូនបន្ត ទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់ ។

13692450_1629320307384445_1087765521970451893_n 13709907_1629320257384450_2474904982499023488_n 13716254_1629320244051118_8077616529462624124_n 13726670_1629320264051116_4160448903363656692_n 13754669_1629320267384449_522547122290983925_n

 } else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More