នគរបាលប៉ុស្តិ៍ជ្រោយបន្ទាយ ខេត្តក្រចេះបាញ់បុរសម្នាក់៣គ្រាប់ បណ្ដាលឲ្យស្លាប់ ក្រោយបង្កហិង្សាលើកងកម្លាំង
ក្រចេះ៖ បរុសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិរដ្ឋបាលជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបាញ់ចំនួន៣គ្រាប់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមល្ងាចថ្ងៃទី១៦ ខែកក្ដដាឆ្នាំ២០១៦ ក៏ព្រោះតែជនរងគ្រោះប្រុងប្រើហិង្សាលើកងនគរបាល។
លោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ហេតុការណ៍នេះបណ្ដាលមកពីជនរងគ្រោះឈ្មោះ សុខ ណា អាយុ២០ឆ្នាំ បានវាយទៅលេីឈ្មោះហីុ ដែលជាមន្រ្តីនគរបាលប៉ុស្តិបណ្ដាលឲ្យរងរបួស។
លោកអធិការបានបញ្ជាក់ថា “កម្លាំងនគរបាលមានគ្នាចំនួន៣នាក់ បានមកឃាត់ខ្លួនជនរងគ្រោះ ហេីយបានបាញ់សំឡុត ដោយគ្រាប់ទី១បាញ់ឡេីងលេីគ្រាប់ទី២បាញ់ឡេីងលេី តែជនរងគ្រោះនៅតែដេីរចូល ថែមទាំងមានប្រនុង១ផងដែរ ហើយបានវាយត្រូវដៃឈ្មោះ ទួន លីន ជាមន្រ្តីនគរបាល ទើបឈ្មោះ ហីុ បាញ់គ្រាប់ទី៣បាញ់បណ្ដាលឲ្យផ្លាតត្រូវច្អឹងជំនីជនរងគ្រោះបណ្ដាលឲ្យស្លាប់តែម្ដង”។
លោកអធិការបានបញ្ជាក់ឲ្យដឹងថា មន្រ្តីនគរបាលរបស់លោកនោះ ក៏ត្រូវបានឃាត់ខ្លួន ដើម្បីដោះស្រាយតាមនីតិវិធីផងដែរ ក្រោយមានបញ្ជាភ្លាមៗ ពីលោកស្នងការខេត្ត ឧត្តមសេនីយ៍ត្រី លន់ សុផាត។ ដោយ៖ ចិន្តា