កម្មកររោងចក្រស្បែកជើងហ្រ្គេន អីុស ជាង ១០០នាក់ដួលសន្លប់នៅព្រឹកនេះ
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី ១៨ កក្កដា ២០១៦ ម៉ោងប្រមាណ ៧និង៣០នាទីកម្មករនិយោជិតនៃក្រុមហ៊ុនហ្រ្គេនអុីស ហ្វូតវែរ អិុនធលខប នៅឃុំ ពើក ស្រុកអង្គស្នួល ខេត្តកណ្តាលជាង ១០០នាក់បានដួលសន្លប់ដោយមិនមានហេតុផលច្បាស់លាស់។ ជាមួយគ្នានោះផងដែរតំណាងរោងចក្របានសហការជាមួយមន្ទីរពេទ្យបង្អែកស្រុកបានដឹកជញ្ជូនពួកគាត់យកទៅសម្រាកព្យាបាលអស់ហើយ។