សណ្តាប់ធ្នាប់់សាលាខណ្ឌសែនសុខម្នាក់ដែលគ្រោះថ្នាក់ចរាចរណ៍ទទួលបានការចុះសួរសុខទុក្ខពីសំណាក់ លោក ថេង សុថុល

ភ្នំពេញ៖ កាលពីម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី១៨កក្កដា ឆ្នាំ២០១៦នេះ លោកថេង សុថុល ប្រធានគណៈកម្មការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌសែនសុខបានដឹកនាំ មន្ត្រីសាលាខណ្ឌចុះសួរសុខទុក្ខលោក ហៃ តារា សណ្តាប់ធ្នាប់សាលាខណ្ឌដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យព្រះកុសមះដោយសារគ្រោះថ្នាក់ចរាចរណ៍។

លោកថេង សុថុល ប្រធានគណៈកម្មការអនុសាខាកាក បាទក្រហម កម្ពុជាខណ្ឌនិងជាអភិបាលរងខណ្ឌសែនសុខបានអញ្ជេីញសំណេះសំណាលសួរសុខទុក្ខ និង នាំយក អំណោយជាគ្រឿង ឧបភោគបរិភោគនិង សម្ភារមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ទៅជូនលោក ហៃ តារា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ រួម មាន:
អង្ករ៥០គីឡូក្រាមទឹកសុទ្ធ០២កេះទឹកក្រូច០២កេះមី២កេះទឹកដោះគោឆៅ០២ឡូ ថវិការលោកថេង សុថុល អភិបាលរងជួយឧបត្តម៥០មឺុនរៀល។

ជាមួយគ្នានេះដែល លោក ហៃ តារា សូមថ្លែងអំណរគុណដល់លោកអភិបាលរងដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទាល់ក្រ មានជំម្ងឺនិងមានផ្ទៃពោះដែលជួបការខ្វាស់ខាតក្នុងខណ្ឌសែនសុខជាពិសេសក្រោមការដឹកនាំពីសំ ណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរនិងមិនបម្រើអោយគណបក្ស
នយោបាយណាមួយឡើយ។

image image image image imageif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More