លោកអ៑ូវ ឡៃយ៍ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ នាំយកទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃវត្តក្រាំងធ្នង់
ភ្នំពេញ៖ នារសៀលនេះលោកអ៑ូវ ឡៃយ៍ ប្រធានក្រុមប្រឹក្សា
ខណ្ឌលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ លោកសឿន សួរ ចៅសង្កាត់ក្រាំង
ធ្នង់បាននាំយកនូវទៀនព្រះវស្សា បច្ច័យនិងគ្រឿងឧបភោគ បរិភោគ ទៅវេរប្រគេនព្រះសង្ឃ ដែលគង់នៅវត្តក្រាំងធ្នងដែលស្ថិតនៅភូមិត្រំពាំងជើងស្រុក់ ក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខនារសៀលថ្ងៃ១៤កើតខែអាសាឍឆ្នាំវក អដ្ឋស័កព.ស២៥៦០
ត្រូវថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៦ព្រមទាំងមានការចូលរួមពីសំណាក់អស់លោកលោកស្រីជាសមាជិកក្រុមការងារខណ្ឌសង្កាត់និងមន្ត្រីរាជការជាច្រើនរូបទៀត។
បន្ទាប់ពីព្រះសង្ឃចម្រើនព្រះបរឹត្តនិងតាមការធ្វើកិច្ចទៅកម្មវិធីរបស់លោកតាអាចារ្យ ក៏បានប្រារព្វធ្វើ ពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនានៃយើងដើមី្បឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សាលោកហិតកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈក្នុងបុព្វហេតុជាតិមាតុភូមិក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ដែលបានចែកឋាន ទៅកាន់លោកខាងមុខផងដែរ ។
ម៉្យាងទៀតការប្រគេនទៀតព្រះវស្សានេះ គឺជាការប្រារឰធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមាននាសម័យកាលយូលង់មកហើយនៅជារៀងរាល់ឆ្នាំ និងដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈពេលមួយត្រីមាស ដែលចាប់ចូលពីថ្ងៃទី ១រោជ ខែអាសាឍរហូតដល់ថ្ងៃ១៥កើតខែអស្សុជ ៕
នៅក្នុងឱកាសនោះក្រុមការងារក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខ ពីលោក អ៑ូវ ឡៃយ៍ មកក៏បានថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋដោយលើកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យ ពុទ្ធចក្រនិងអាណាចក្រនិងបានស្នើសុំឲ្យបងប្អូន ប្រជាពលរដ្ឋចេះសាមគ្គីរួបរួមគ្នាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។