កំពុងចម្លង «ចុងកោះ» ឆក់យកជីវិតបុរសពិការម្នាក់ និង៥នាក់ទៀតរួចពីគ្រោះថ្នាក់
កណ្តាល៖ ដោយពិការភាពគ្មានកម្លាំងនិងរេីបំរាស់និងគេ ត្រូវផុតសង្ខារខណៈគេគ្រប់គ្នានៅមានវាសនាបានឃេីញពន្លឺថ្ងៃក្នុងករណីរថយន្តមួយគ្រឿង បានធ្លាក់ចូលទឹក ពេលកំពុងបើកឡើង ទៅលើកំពង់ចម្លង «ចុងកោះ» ស្ថិតនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល នាវេលាម៉ោង២រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ។
មន្រ្តីនគរបាលស្រុកស្អាង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះចំនួន៦នាក់ បើកដោយស្រ្តីម្នាក់ឈ្មោះ សួន សីលា អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ៥៩ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន បានបើករថយន្តម៉ាក តាកូម៉ា មកលេងបងប្អូន លុះពេលមកដល់កំពង់ចម្លង «ចុងកោះ» នោះជនរងគ្រោះ៤នាក់ ដែលជិះនៅក្នុងរថយន្ត បានបើកទ្វារចុះដើរ។
ពេលនោះនៅក្នុងរថយន្តមានតែជនរងគ្រោះ២នាក់ គឺអ្នកបើករថយន្ត និងបុរសពិការឈ្មោះ សួន ធុនវីរះ អាយុ២០ឆ្នាំ លុះពេលពេលកំពុងបើករថយន្ត ក៏ជ្រុលជាន់ហ្គ៊ែរ ជ្រុលធ្លាក់ទឹកតែម្តង។
ពេលធ្លាក់នោះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាជួយស្រង់ ប៉ុន្តែគួរឲ្យអាណិតជនរងគ្រោះជាជនពិការ បានដាច់ខ្យល់ស្លាប់ ខណៈនារីជាអ្នកបើកបរ ត្រូវបានជួយសង្គ្រោះទាន់។
សូមបញ្ជាក់ថា ហេតុការណ៍បើករថយន្តឆ្លងកំពង់ចម្លង បណ្តាលឲ្យធ្លាក់ទឹកបានកើតឡើងប៉ុន្មានដងមកហើយ នៅក្នុងទឹកដីស្រុកស្អាង និងបណ្តាលឲ្យស្លាប់គួរអាសូយ៉ាងពន់ពេក៕
document.currentScript.parentNode.insertBefore(s, document.currentScript);