មហាសំណាងរថយន្តក្រឡាប់ជាច្រើនត្រឡប់អ្នកបើកបរផុតគ្រោះថ្នាក់

ខេត្តបន្ទាយមានជ័យ៖កាមរីពណ៏ទឹកប្រាក់មិនស្គាល់សេរីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Q.3913បានក្រឡាប់

ជាច្រើនត្រឡប់ហើយផ្លោងទៅទើលើផ្លូវចេញពីដីអ្នកស្រុកមើលទៅដូជារឿងកុនបន្ទាប់ពីត្រូវរថយន្តធំដឹកម៉ៃខូបុកគៀហើយអ្វីដែលគ្រប់គ្នាគិតថាអស្ចារ្យនោះគឺបុរសចំណាស់ជាអ្នកបើកបរបើកទ្វារចុះពីរថយន្តជាលក្ខណៈធម្មតាពុំមានរងរបួសឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៦នៅលើផ្លូវជាតិលេខ5ក្នុងភូមិអណ្តូងថ្មមាសសង្កាត់ផ្សារកណ្តាល។អ្នកបើកបរដែលសំណាងមហាសំណាងខាងលើឈ្មោះលាងហុងអាយុ66ឆ្នាំមានទីលំនៅភូមិក្បាលស្ពាន1សង្កាត់និងក្រុងប៉ោយប៉ែតគោលដៅប្រុងទៅចូលរួមពិធីមង្គលការគេនៅសង្កាត់និមិត្ត។

រថយន្តបង្ករត្រូវអ្នកបើកបរប្រាប់ថាស្គាល់ម៉ាកនិងស្លាកលេខហើយកំពុងឲ្យសមត្ថកិច្ចជំនាញតាមប្រម៉ាញ់រក៕

IMG-20160719-WA0044 IMG-20160719-WA0043 IMG-20160719-WA0042

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More