ផ្លូវលំមួយខ្សែប្រវែងជិត400មកំពុងក្រាលថ្មដើម្បីសម្រួលការធ្វើដំណើរដល់ប្រជាពលរដ្ឋ

 

ខេត្តបន្ទាយមានជ័យ៖ផ្លូវលំប្រវែងជិត400ម៉ែត្រឆ្ពោះទៅបន្ទាត់ព្រំដែនក្នុងភូមិគីឡូម៉ែត្រលេខ4សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតត្រូវបានក្រាលថ្មមិចដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋទាំងអ្នករស់នៅតាមបន្ទាត់ព្រំដែនក្នុងភូមិកើតហេតុទាំងប្រជាពលរដ្ឋដែលឆ្លងទៅមកដីថៃដើម្បីទិញទំនិញរាល់ចុងសប្តាហ៌។

ផ្លូវក្រាលថ្មមិចមួយខ្សែនេះធ្វើឡើងក្រោមការផ្តួចផ្តើមនិងចំណាយថវិការពីលោកហាំវណ្ណៈនិងលោកពៅរឹទ្ធីជាមេបញ្ជាការ,មេបញ្ជាការរងនគរបាលការពារព្រំដែនគោកលេខ891។

 

អ្នកស្រុកដែលរស់នៅក្នុងភូមិកើតហេតុនិយាយថាកន្លងមកពោលគឺក្រោយភ្លៀងធ្លាក់ម្តងៗពួកគាត់ពិបាកក្នុងការធ្វើដំណើរឡើងទៅកាន់ផ្លូវជាតិដើម្បីទៅប្រកបរបរផ្សេងៗព្រោះផ្លូវចេញពីភូមិមានតែដីគ្មានគ្រួសក្រហមទេ។

មិនថាអ្នកភូមិនោះទេសូម្បីតែប្រជាពលរដ្ឋទូទៅដែលត្រូវធ្វើដំណើរចុងសប្តាហ៌ឆ្លងទៅមកដីថៃដើម្បីទិញទំនិញប្រើប្រាស់បានសម្តែងការត្រេកអរដែលឃើញលោកមេបញ្ជាការ,មេបញ្ជាការរងនគរបាលការពារព្រំដែនខាងលើចំណាយថវិការធ្វើការអភិវឌ្ឍន៌ផ្លូវមួយខ្សែនេះ៕

IMG-20160719-WA0040 IMG-20160719-WA0031 IMG-20160719-WA0030d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More