តៃកុងរថយន្តបែនម្នាក់ត្រូវទ្រុងរថយន្តបែនធ្លាក់សង្កត់ក្បាលស្លាប់យ៉ាងភ្លាមៗអាណោចអាធ័ម

ខេត្តព្រះសីហនុ៖ បុរសដែលជាតៃកុងរថយន្តបែនម្នាក់ត្រូវទ្រុងរថយន្តបែនរបស់ខ្លួនធ្លាក់សង្កត់កស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុតខណៈពេលដែលជនរងគ្រោះបានបែនទ្រុងរថយន្តឡើងលើហើយដើរទៅឈរឈ្ងោកមើលក្រោមទ្រុងរថយន្តរហើយទ្រុងបានរអិលធ្លាក់សង្កត់តែម្តងក្នុងពេលបំពេញការងារនោះ។

ហេតុការណ៌នេះបានកើតមានឡើងនៅម៉ោងប្រមាណ20និង00នាទីថ្ងៃទី19ខែកក្កដាឆ្នាំ2016 ស្ថិតនៅចំនុចកោះថ្មី(ក្រុមហ៊ុន យិជៀ)ស្ថិតក្នុងភូមិកោះខ្យងឃុំអូរជ្រៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានសន្និដ្ឋានថាករណីនេះបណ្តាលមកពីការ ធ្វេសប្រហែសរបស់បុរសជនរងគ្រោះ។សមត្ថកិច្ចបានបញ្ជាក់ទៀតថាជនរងគ្រោះឈ្មោះឆាន វណ្ណឆាយ ភេទប្រុសអាយុ24ឆ្នាំមុខរបរបើកបរ រថយន្ត មានទីលំនៅភូមិ/ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយរថយន្តបង្ករមានម៉ាក ម៉ុងហ្គោ ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ព្រះសីហនុ3A 0422ប្រភេទរថយន្តបែន។

ក្រោយកើតហេតុសាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជាតិរថយន្តប្រគល់ឲ្យសាច់ញ្ញាតជនរងគ្រោះវិញផងដែរ៕

imageimage image imageimage image

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More