ករណីឃាតកម្មសម្លាប់នារីម្នាក់ ទម្លាក់ទឹកនៅតំបន់ទេសចរណ៍ទន្លេបាទី
តាកែវ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ នាវេលាម៉ោង ១០:៣០នាទីមានករណីភ្ញាក់ផ្អេីលដោយ នារីវ័យក្មេងម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានឃាតក កាប់ពីក្រោយរុញទម្លាក់ទឹក នៅតំបន់ទេសចរណ៍ទន្លេបាទី ស្ថិតក្នុងភូមិទន្លេរបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដោយមិនទាន់ដឹងមូលហេតុ។
លោក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តតាកែវ បានបញ្ជាក់ថា នារីរងគ្រោះត្រូវបានគេកាប់ទម្លាក់ទឹក រួចហើយត្រូវបានគេស្រង់មកដាក់លើផ្ទះទឹកវិញ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
លោកបានបន្តទៀតថា នៅពេលនេះកម្លាំងនគរបាល បាននិងកំពុងចុះស្រាវជ្រាវលើករណីនេះហើយ។
d.getElementsByTagName(‘head’)[0].appendChild(s);