នគរបាលខណ្ឌសែនសុខ បន្តចុះបង្ក្រាបគ្រឿងញៀននៅត្រពាំងឈូក ឃាត់ជនសង្ស័យ១០នាក់
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្ក្រាបឃាត់ខ្លួនក្មេងប្រើប្រាស់គ្រឿងញៀនបានចំនួន១០នាក់។ការចុះបង្ក្រាបទីតាំងខាងលើកាលពីម៉ោង១១និង៣០នាទីថ្ងៃទី ២០កក្កដា ឆ្នាំ២០១៦នៅចំណុចផ្លូវ លំក្រុម១០ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោកម៉ក់ហុងអធិការខណ្ឌសែនសុខដោយមានការសំរបសំរួលពីលោកងិនពេជ ព្រះរាជអាជ្ញរងនៃអយ្យការអមសាលារាជធានីភ្នំពេញ។
លោកម៉ក់ហុងអធិការខណ្ឌបានមានប្រសាសន៍ថាលោកបានបញ្ជាកម្លាំងចុះសហការនិងធ្វើរដ្ឋបាលនៅចំណុចខាង លើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបាន១០នាក់និងដកហូតសម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន។
document.currentScript.parentNode.insertBefore(s, document.currentScript);