ជនជាតិវៀតណាមមកស្នាក់នៅហេីយ ឆ្លៀតរកសុីគ្រឿងញៀន មានទាំងអាវុធទៀត

ភ្នំពេញ៖នៅព្រឹកព្រលឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលនាយកដ្ឋានសើុបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍  បានបន្តចុះត្រួតពិនិត្យការស្នាក់នៅ ហើយឈានទៅដល់ការឃាត់ខ្លួន ជនជាតិវៀតណាម ជាច្រើននាក់ ដែលកំពុងរស់នៅ និងធ្វើការខុសច្បាប់ ស្ថិតនៅបន្ទប់ជួលតាមផ្លូវបេតុង ក្រុម៥ ស្ថិតនៅភូមិកណ្ដាល១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

មន្រ្តីនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា នៅពេលចុះត្រួតពិនិត្យជនជាតិវៀតណាមនោះ ស្រាប់តែ ពើបជាមួយមុខសញ្ញាគ្រឿងញៀនម្នាក់ បានរត់គេចខ្លួនដោយបោះកាំភ្លើង K54 មួយដើម និងថ្នាំញៀនចំនួន៤៩កញ្ចប់ និងគ្រាប់ចំនួន ២០គ្រាប់ផងដែរ។

សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅសួរនាំ នៅនាយកដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី។

imageimage image image image}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More