ឈាមស្រែកស្បែកហៅ​ ឃាតករត្រូវចាប់ខ្លួនក្រោយកាប់សម្លាប់សិស្សសាលាជម្ពូវ័នម្នាក់កាលពីជាង១ខែមុន (video)

ភ្នំពេញ៖ ភ្នាក់ងារព័ត៌មានTNN លោកកុយ រ៉ូហ្សាន់ បានអោយដឹងថា ក្រុមជនសង្ស័យ

ជាឃាតករក្នុងអំពើឃាត កម្ម កាប់សម្លាប់សិស្សសាលាជម្ពូវ័នម្នាក់ រហូតដល់ស្លាប់នៅក្នុងថ្លុកឈាម កាលពីជាង១ខែមុនកន្លងមកនេះ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំង នគរបាលប៉ុស្ដិ៍ចោមចៅ និងកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាន២នាក់ហើយ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

ភ្នាក់ងារយើងបានអោយដឹងថាម្នាក់ចាប់បាននៅចំណុចក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ និងម្នាក់ទៀតចាប់បាននៅ ក្នុងចំណុចក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះទី១ឈ្មោះ នឿន មករា អាយុ២៥ មុខរបរជាងជួសជុលរថយន្ត មានទីលំ នៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ២,សៅ វត្តី អាយុ២០ឆ្នាំ ស្នាក់នៅ ម្ដុំរោងចក្រQMI ភូមិត្រពាំងពោធិ៍ ខណ្ឌពោធិ៍សែនជ័យ និង៣,ឈ្មោះហុង សៀង អុី អាយុ១៦ឆ្នាំ ជាសិស្សសាលាជម្ពូវ័ន មានទីលំនៅក្នុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ទាំង៣នាក់នេះ ត្រូវចាប់ខ្លួនបាន នៅផ្ទះរបស់ខ្លួនតែម្ដងដោយឡែកបក្សពួក៤នាក់ ទៀតកំពុងរត់គេចខ្លួន រីឯយុវជនរងគ្រោះដែលត្រូវក្រុមឃាតករ កាប់រហូតដល់ស្លាប់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងនោះ ឈ្មោះ អឿន សាមន អាយុ២២ឆ្នាំ គឺជាសិស្សនៅសាលាជម្ពូវ័ន និងមានទីលំនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

 

គួររំលឹកថា ហេតុការណ៍កាប់សម្លាប់គ្នានេះ កើតឡើងកាលពីវេលម៉ោង ៧ និង៥០នាទីយប់ ថ្ងៃទី១៣ មិថុនា ២០១៦ នៅតាមផ្លូវបេតុងចូលផ្សារឯករាជ្យ២ មុខហាង លក់ស៊ុប យីហោ ស្រីខួច ស្ថិតក្នុងភូមិព្រៃព្រីខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

 

ដោយនៅមុនពេលកើតហេតុ ២ថ្ងៃគឺកាលពីល្ងាចថ្ងៃសៅរ៍ ទី១១ មិថុនា ២០១៦ ពួកគេនិងក្រុមជនបង្កបាន ប៉ះគ្នាមួយប្រ៉ាវម្តងរួចមកហើយ លុញដល់ថ្ងៃកើតហេតុនេះ ពួកគេទាំង២ក្រុមបានណាត់គ្នា មកសម្របសម្រួលគ្នា នៅក្រោយសាលាបង្រៀនអង់គ្លេស DPSC ដែលនៅក្បែរកន្លែងកើតហេតុ ហើយពួកគេក៏ត្រៀមប្រដាប់ឈ្នះមកជាមួយផងដែរ ក្រែងមិនត្រូវគ្នាអាច ប្រយុទ្ធគ្នាម្តងទៀត ។

 

ក្រោយពីនិយាយគ្នារួចមកពួកគេក៏ឡើងជិញម៉ូតូត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ហាងលក់ស៊ុបស្រីខួច ស្រាប់តែក្រុមជនបង្កជិះតាមពីក្រោយ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងដំបង វាយកាប់មកលើក្រុមពួកគេ តែពួកគេបានជិះរត់រួច តែជនរងគ្រោះរត់មិនទាន់និងគេដោយសារជិះម៉ូតូតូចជាងគេ ម៉ាក Today ក៏ត្រូវជនបង្កព្រួតគ្នាកាប់រហូតដេកស្លាប់ក្នុងថ្លុកឈាមតែម្តង ។
បន្ទាប់ពីកើតហេតុភ្លាមសមត្ថកិច្ចមូលដ្ឋានបានទៅដល់ប្រមូលពត៍មាននិងមុខសញ្ញាភិនភាគ មានជិះម៉ូតូមាន FZ ហើយសមត្ថកិច្ចបានប្រកាសតាមវិទ្យុទាក់ទង អោយជួយស្ទាក់ ក្រោយមកទៀតក៏បានឃាត់ខ្លួនយុវជន៤នាក់ រួមនុងFZ មួយគ្រឿង ដែលសួរនាំមានការសង្ស័យមានការពាក់ព័ន្ធ ក៏នាំមកសួរនៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ ។
ក្រោយពីសួរនាំរួចទើបដឹងថាជាមិត្តភក្តិនិងជាក្រុមរបស់ជនរងគ្រោះដែលស្លាប់។
បច្ចុប្បន្នក្រុមយុវជនទាំង៤នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅនៅជំនាញព្រហ្មទ័ណ្ឌពោធិសែនជ័យ ដើម្បីសាកសួរនាំបន្តពីដំណើររឿងវែកមុខរកជនបង្កយកមកផ្តន្ទាទោស។  ដោយ៖កុយ រ៉ូហ្សាន់

IMG-20160721-WA0202IMG-20160721-WA0203IMG-20160721-WA0204IMG-20160721-WA0207IMG-20160721-WA0206image} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More