អាជ្ញាធរខណ្ឌសែនសុខ បន្តបោសសំអាតហ្គេមអនឡាញដែលកំពុងពង្វក់ក្មេងភ្លេចអស់បាយទឹក និងការសិក្សា

ភ្នំពេញ៖ បទល្មើសល្បែងសីុសងហ្គេមអនឡាញជាកត្តាសំខាន់ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេចាប់អារម្មណ៍ក៍ព្រោះតែល្បែងសុីសងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារភ្លេចបាយភ្លេចទឹកភ្លេចការសិក្សារនិងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម ។

ជាក់ស្តែងកាលពីម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី២២កក្កដា២០១៦អាជ្ញាធរខណ្ឌសែនសុខ បានចុះ
បង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែងដោយដកហូតសម្ភារះមួយចំនួនធំមកសាលាខណ្ឌ។ទីតាំងហ្គេមអនឡាញនេះស្ថិតនៅផ្លូវបេតុងភូមិទំនប់សង្កាត់ភ្នំពេញខណ្ឌសែនសុខ។

ម្ចាស់ទីតាំងឈ្មោះ ថុន ស៑ុនលី ភេទប្រុស
មុខរបរបើកទីតាំងហ្គេមអនឡាញនិងស្នាក់នៅផ្ទះលេខផ្លូវបេតុងភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ក្នុងករណីនេះបានធ្វើការដកហូតសម្ភារះហ្គេមអន
ឡាញខាងលើបានសីុប៑ីយូចំនួន១៨និងក្មេងតូចៗ៥នាក់យកមករក្សាទុកនៅសាលាខណ្ឌសែនសុខ។

ពលរដ្ឋពិតជាមានការសាទរចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌសែនសុខនិងសំណូមអោយលោកមេត្តាជួយបោសសំអាតទីតាំងហ្គេមអនឡាញអោយអស់ផងក្នុងខណ្ឌសែនសុខនេះពីព្រោះនៅមានច្រើនកន្លែងទៀត។

ក្នុងករណីនេះក្មេងៗតូចៗទាំង៥នាក់ខាងលើត្រូវបានលោកអភិបាលខណ្ឌធ្វើការណែរនាំហើយអោយត្រឡប់ទៅផ្ទះវិញ។

imageimageimageimage image imagevar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More