កិច្ចប្រជុំពិភាក្សាលេីបញ្ហា រៀចចំចិញ្ចេីមផ្លូវជូនប្រជាពលរដ្ឋក្នុងសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ៖ នារសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៦ លោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានអញ្ជេីញ ជាអធិតិ ក្នុងកិច្ចប្រជុំពិភាក្សាលេីបញ្ហារៀចចំចិញ្ចេីមផ្លូវជូនប្រជាពលរដ្ឋក្នុងសង្កាត់ភ្នំពេញថ្មី ដោយមានការចូលរួមពី លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី លោក មេភូមិភ្នំពេញថ្មី តំណាងក្រុម ហ៊ុន T-RO និងតំណាងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរលោកបុឹល កុសល បានលេីកថាសាលាក្រុងបានធ្វេីផ្លូវបេតុងបានស្អាត និងមានគុណភាពល្អហេីយ ដូច្នេះ សូមបងប្អូនទាំងអស់មេត្តាជួយសហការណ៍ល្អ ដាក់កូរ៉ូឡាមុខផ្ទះ អោយបានគ្រប់ៗគ្នា ដេីម្បីលេីកកំពស់សោភ័ណ្ឌភាពតាមដងផ្លូវ កាន់តែល្អប្រសេីរឡេីង៕ លោកបន្តទៀតថា តំណាងក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ រៀបចំនិងដាក់ការ៉ូឡាទៅតាមស្តង់ដារ និងរួចរាល់ទៅតាមពេលវេលាដែលបានកំណត់។

កិច្ចពិភាក្សាចុងក្រោយដោយ តំណាងប្រជាពលរដ្ឋ និងតំណាងក្រុម ហ៊ុនបានឯកភាពគ្នាក្នុងតំលៃ ៩ដុល្លារ ក្នុង១ម៉ែត្រការ៉េ៕

លោក បុឹល កុសល សំដែងក្តីរំភេីប និងថ្លែងអំណរគុណចំពោះការឯកភាពគ្នារវាងបងប្អូនប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន  ព្រោះបងប្អូនបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាន៕

image image image image image imageif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More