ចាប់បានតែម៉ូតូដែលរត់មិនរួច បង្ក្រាបទីតាំងជល់មាន់ដុះស្លែ នៅសង្កាត់ចោមចៅ
ភ្នំពេញ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៦នេះស្ថិតនៅភូមិព្រៃទារ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានការចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែង តែគួរអោយស្តាយ ដូចជាអ្នកលេង និងម្ចាស់សង្វៀន បានដឹងរឿងមុនអស់ទៅហើយ តែសំណាងល្អណាស់ យ៉ាងហោចក៏បានត្រឹមតែម៉ូតូអ្នកលេងយកមករក្សារទុក គ្រាន់កំដរដៃលើកឡើងឡាន។
បើតាមប្រជាពលរដ្ឋ រស់នៅ មូលដ្ឋានខាងលើ បានលួចបង្ហើបប្រាប់ ឱ្យដឹងថាទីតាំង ជល់មាន់ខាងលើ បានបង្កើតឡើងជាយូរមកហើយ តែអជ្ញាធរសង្កាត់ និងមន្ត្រីប៉ុស្ត៍ ហាក់ដូចជាមិនសូវអើរពើរនិងបង្គ្រាបឡើយ ដែលគេសង្ស័យថា ជាឆ្នាំងបាយផងមិនដឹង។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើ អ្នកស្នេហាវិស័យបក្សីកីឡារត់រួចទាំងអស់ ចាបបាន តែមាន់ជល់ម៉ូតូ០៣គ្រឿង
ក្នុងនុះដែលការចុះបង្រ្គាប់មិនបានមាន់មួយសោះ។
រឿងចំណែកមួយទៀត មេបនល្បែងមិនត្រូវបានឃាត់ខ្លួននោះទេ សង្ស័យតែជើងវែង ជាងកម្លាំងចុះទៅបង្ក្រាបហើយ បានរត់លឿនជាង សមត្ថកិច្ចបែបនេះ ។ បន្ទាប់ពីដកហូតបានសម្ភារ:ទាំងនោះ បានដឹកយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ។ដោយ៖ កុយ រ៉ូហ្សាន់
}