ឯកឧត្តម នាយឧត្តសេនីយ៍ កង សុខន បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃនៅឃុំ ព្រែកចង្ក្រាន

ខេត្តព្រៃវែង៖ ឯកឧត្តម នាយឧត្តសេនីយ៍ កង សុខន អគ្គស្នងការរង នគបាលជាតិ នឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស៊ីធរ កណ្តាលបានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃនៅឃុំ ព្រែកចង្ក្រាន និងឃុំ ល្វេ ។
នាព្រឹក ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៦ ឯកឧត្តម នាយឧត្តសេនីយ៍ កង សុខនអគ្គស្នងការរងនគបាលជាតិនឹងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស៊ីធរ កណ្តាលបានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃ នៅឃុំ ឃុំព្រែកចង្ក្រាន និងឃុំ ល្វេ ឯកឧត្តម នាយឧត្តសេនីយ៍ កង សុខន អគ្គស្នងការរង នគបាលជាតិបាន នាំយក នូវគ្រឿងបរិក្ខា ទៅវេ ប្រគេនដល់ព្រះសង្ឃចំនួន ៨ វត្ត ក្នុងឃុំព្រែកចង្ក្រាន និងឃុំល្វេ ។

ជាមួយ គ្មានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងពីការរីកចម្រើន ការ អភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ជម្រាបជូនដល់ប្រជា ពលរដ្ឋ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេច តែងតែព្រួយបារម្មណ៍ ពីសុខទុក្ខ ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត របស់ពុកម៉ែបងប្អូន ដោយក្នុងរដូវវស្សានេះ សម្តេចក្រឡាហោមមានការ ព្រួយបារម្មណ៍ បងប្អូនប្រជាពលរដ្ឋ នូវបញ្ហា ខ្យល់កន្ទាក់ និង រន្ទះ សម្តេច បាន ជម្រុញឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេស កម្លាំងនៅមូលដ្ឋានផ្ទាល់ ឲ្យចុះពិនិត្យមើលពីស្ថានភាព ជាក់ស្តែងនូវកង្វះខាត របស់ បងប្អូន និងជួយដោះស្រាយជូនភ្លាមៗ គ្រប់មធ្យោបាយ ។
ដោយចាត់ទុកសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ជាសុខទុក្ខរបស់ សម្តេច ដោយសម្តេច មិនទុកឱ្យប្រជាពលរដ្ឋ ណាម្នាក់ជួបគ្រោះ ការខ្វះខាត ជុំរកស្នាក់នៅទទួលទាន នោះឡើយ ជាពិសេសស្រ្តីមេម៉ាយ ចាស់ជរានិងជនពិការ។
ឯកឧត្តម បានផ្តាំផ្ញើរ សូមឲ្យបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោក អូសទាញ ក្រុមមួយក្តាប់តូច កំពុងដើរប្រមូល ស្នាមមេដៃ ឲ្យបងប្អូនផ្តិត ដើម្បីយក ទៅ សុំធ្វើផ្លូវថ្នល់ និង យកទៅ ថ្វាយព្រះមហាក្សត្រ ក្រុមមួយក្តាប់ នេះមិនព្រម បញ្ជាក់ ប្រាប់ប្រជាជនជាម្ចាស់មេដៃឲ្យច្បាស់ ថាយកទៅសុំព្រះរាជអន្តរាគមន៍ ជួយ ប្រធានស្តីទី ក្នុងរឿងស្នែហារបស់បុគ្គលនោះទេ ក្រុមនេះ តែងតែបំផុស ប្រជាពលរដ្ឋ កម្មករ ចូលរួមធ្វើបាតុកម្មយ៉ាងអាណាធិបតេយ្យ ដោយមិនគោរពច្បាប់។បន្ទាប់មកឯកឧត្តមក៍បានវេប្រគេន នូវគ្រឿងបរិក្ខា ក្នុងមួយវត្ត ទទួល បាន ,អង្ករនាងខុនចំនួន ៥០គីឡូក្រាម,ទឹកស៊ីអីុ ១យួ , ទឹកត្រី ១យួ , ទឹកបរិសុទ្ធវីតាល់ ២កេះ, មីម៉ាម៉ា ១កេះ, ទៀនវស្សា ១គូរ, និង បច្ច័យមួយវត្ត២០០,០០០រៀល។ ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង បាបជូន តាជី យាយជី ចំនួន ៣២ នាក់ ក្នុងមួយនាក់ ទទួលបានថវិកាចំនួន ១០.០០០រៀល ឧបត្ថម្ភដល់ប្រជា ការពារ ភូមិចំនួន ៨ នាក់ក្នុងមួយនាក់ ចំនួន២០.០០០រៀល , កំលាំងនគរ បាលប៉ុស្ត៍៥នាក់ក្នុងមួយនាក់ ចំនួន២០.០០០រៀល ៕

image image image image image

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More