កីឡាករប្រដាល់ លោក ជា ស្រួច មានជីវភាពតោកយ៉ាក ខណៈលោក ខេមរៈ សេរីមន្តមានទ្រព្យសម្បិត្ត ស្តុកស្តម្ភ តើអាចជួយរំលែកក្តីវេទនានេះបានខ្លះទេ?
ភ្នំពេញ៖ ដោយមើលឃើញពីក្តីវេទនា និងទុក្ខលំបាករបស់កីឡាប្រដាល់ដែលធ្លាប់មានឈ្មោះល្បីលើ សង្វៀនដើម្បីទ្រទ្រង់ជីវភាពគ្រួសារ បណ្តាញសង្គមហ្វេសប៊ុកបានសរសេរនិងចែករំលែកតៗគ្នា ស្នើសុំ ដល់លោក ខេមរៈ សេរីមន្តតារាចំរៀងល្បីមួយរូបដែលលិចធ្លោជាងគេទាំងប្រជាប្រិយភាព និងទ្រព្យ សម្បត្តិ វីឡា រថយន្តទំនើប សូមមេត្តារំលែកនូវធនធានផ្ទាល់ខ្លួនជួយស្រោចស្រង់ជីវិតដ៍សែនវេទនា ដល់អតិតកីឡាករមួយរូបនេះផង។
ប្រភពអោយដឹងថា ជិវិតកីឡាករមួយរូបខាងលើពិតជាមានជីវភាព ក្រលំបាកវេទនាពិតមែនសូម្បី សំលៀកបំពាក់ក៏គ្មានស្លៀកគ្រប់គ្រាន់ដែរ បច្ចុប្បន្ន កីឡាករ ជា ស្រួច ប្រកបមុខរបរជាអ្នកអូសរទេះ ចិញ្ចឹមជីវិត នៅឯជាយដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តើហេតុអ្វីបានស្ថាបនពាក់ព័ន្ធបណ្តែតបណ្តោយ អោយអតិតកីឡាករប្រដាល់ធ្លាប់ប្តូរសាច់ប្តូរឈាមបែក មុខបែកមាត់ ប្តូរទាំងជីវិតនៅលើសង្វៀនរហូតមានកេរ្តិ៍ឈ្មោះល្បី ដល់ពេលគ្មានកម្លាំងវាយមិនកើត បោះ បង់គ្នាចោល ចុះបើគ្រាន់តែបណ្តុះបណ្តាលគ្នាអោយក្លាយជាគ្រូបង្វឹកម្នាក់ ឬផ្តល់ការងារណាមួយដែល សមស្រមនិងសមត្ថភាពរបស់គាត់តើខាតបង់អស់ប៉ុន្មាន? គ្នាសុំតែម៉ារស់សោះក៍ម្តេចមិនបាន?
តើកំពូលតារាចំរៀង លោក ខេមរៈ សេរីមន្ត ដែលធ្លាប់ជាមនុស្សមានចិត្តសប្បុរសធ្លាប់ចូលរួមបរិច្ចាក ដល់ កាកក្រហមកកម្ពុជារាល់ឆ្នាំ ជាពិសេសបានចូលរួមចំណែកក្នុងសង្គមជាច្រើនរាប់មិនអស់ តើលោក និង មើលរំលងសេចក្តីវេទនារបស់កីឡាករមួយរូបនេះទេ?
សូមអំពាវនាវដល់បងប្អូនសប្បុរសជនមេត្តាជួយគាត់ផង ជាពិសេស កំពូលតារាចម្រៀងមានឈ្មោះ បោះសំលេង លោក ខេមរៈ សេរីមន្ត៕