ត្រឹមលុយ១០០០រៀល សន្តិសុខផ្សារទំនើបរតនាផ្លាហ្សារទាញអាយកូមវាយភ្ញៀវដែលជាមន្ត្រីរាជការម្នាក់បែកក្បាលហូរឈាមស្រោចខ្លួន

ភ្នំពេញ៖ ហួសចិត្តនិយាយមិនចេញទំនាស់រឿងចំណតចតរថយន្តត្រឹមលុយ១០០០រៀលធ្វើអោយមានហឹង្សាបុរសជាសន្តិសុខម្នាក់យកអាយកូមវាយអ្នកបើករថយន្តបែកក្បាលហូរឈាមជោកខ្លួន។ករណីនេះបង្កភ្ញាក់ផ្អើលកាលពីម៉ោង១៦និង១០នាទីនៅមុខផ្សារតនាផ្លាហ្សាភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
អ្នកបែកក្បាលឈ្មោះឡុង តារ៉ា ភេទប្រុសអា យុ៥១ឆ្នាំមុខរបរមន្ត្រីរាជការស្នាក់នៅផ្ទះលេខ២២ផ្លូវ ១១១ ភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
សន្តិសុខបង្កររបួសឈ្មោះជាន់ ប៊ុណា អាយុ៣៦ស្នាក់ផ្ទះលេខ៥៦៦ផ្លូវវ៉េងស្រេងសង្កាត់ចោមចៅខណ្ឌ ពោធិ៍សែនជ័យ និងមានស្រុកកំណើត ឃុំជ្រោយតាកែវ ស្រុកកោះធំខេត្តកណ្តាល។
ប្រភពពីបុរសរងរបួសបានឱ្យដឹងថាមុនកើតហេតុគាត់បានបើករថយន្តមួយគ្រឿងម៉ាកមែកសឺដេសពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2D-4869 ដោយ មានអ្នករួមដំណើរជាមួយស្រី៣នាក់ក្នុងនោះមានក្មេង២នាក់ ផងដោយបើករថយន្តគោលបំណងចូលផ្សារនៅទីតាំងខាងលើដោយពេលនោះគាត់បានព្យាយាមបើករថយន្តចូលចំណតផ្សារហើយត្រូវបានសន្តិសុខនៅទីនោះមកកិបសំបុត្ររថយន្ត។
ប្រភពដដែលបានប្រាប់ទៀតថាតែក្រោយមកគាត់បានដូរចិត្តមិនចូលផ្សារវិញហើយបានថយក្រោយរថ យន្តគោលបំណងចេញវិញក៍ត្រូវបានភាគីខាងសន្តិសុខមកឃាត់រថយន្តហើយបានមកទៀមទាលុយ ចំណត១០០០រៀលតែពេលនោះគាត់បានប្រាប់ថាមិនទាន់ចុះពីលើរថយន្តដូចនេះមិនចាំបាច់យកលុយទេប៉ុណឹងនោះពេលនោះក៍មានទំនាស់គ្នាឈានប្រលហឹង្សាដាក់គាត់ហើយជបដៃដល់ជាសន្តិសុខខាងលើ មកយកអាយកូមមកវាយក្បាលគាត់បណ្តាលអោយបែកឈាមតែម្តង៕
តាមសំដីឈ្មោះចក់ ជឿន អាយុ៣៥ឆ្នាំជាសន្តិសុខនៅគោលដៅខាងលើបានប្រាប់ថាមុនកើតហេតុ
ឃើញបុរសខាងលើបើករថយន្តមកចូលចំណងបង់លុយតែក្រោយមកគាត់បានបើកចេញវិញហើយ
មិនព្រមបង់លុយចំណតផ្សារទើបមានទំនាស់គ្នានិងឈានប្រើហឹង្សាក៍ដោយសារបុរសជាអ្នកបើករថយន្តមករករឿងពួកគាត់មុនដែលទើបប្រើសិទ្ធការពារខ្លួនប៉ុណ្ណោះ។
ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះបានសំដែងការសោកស្តាយដែលឃើញទង្វើរសន្តិសុខប្រើអំពើរហឹង្សាទៅលើភ្ញៀវដែលជាអតិធិជនបែបនេះហើយគាត់ក៍មិនមែនក្មេងឯណាមានវ័យទៅដល់៥១ឆ្នាំទៅហើយមិនគួរដល់ថ្នាក់ប្រើដៃជើងបែបនេះទេ។
ករណីខាងលើនេះក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះទៅអត្តរាគមន៍និងបានហៅភាគីសងខាងមកកាន់ប៉ុស្តិ៍ទឹកថ្លាដើម្បីសាកសួរ។

imageimageimage image image image image image image}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More