ហ្គេមអនឡាញជ្រកក្រោមស្លាកសញ្ញា ណេត២៤ម៉ោង នៅតាមបណ្ដោយផ្លូវមុន្នីរ៉េតទល់មុខផ្សាស្ទឹងមានជ័យថ្មីកំពុងរីកដាលដុះដូចផ្សិត អាជ្ញាធរមូលដ្ឋានបានត្រឹមអូបដៃឈរមើល
ភ្នំពេញ៖ ថ្មីៗនេះប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបាននាំគ្នារិះគន់ទៅលើអាជ្ញាធរមូលដ្ឋានយ៉ាងខ្លាំងថា៖ អាជ្ញាធរមូលដ្ឋានមិនរវីរវល់ទៅលើហ្គេមណេត ២៤ ម៉ោង ទាល់តែសោះ ប្រភពដដែលបានបញ្ជាក់ទៀតថា គ្រាន់តែនៅតាមបណ្ដោយផ្លូវមុន្នីរ៉េតទល់មុននឹង ផ្សារស្ទឹងមានជ័យថ្មី មានហ្គេមណេត ២៤ ម៉ោងនេះរហូតដល់ទៅ ៥ ទៅ ៦ កន្លែងទៅហើយ ចុះទំរាំទូទាំងខណ្ឌមានជ័យមានប៉ុន្មានកន្លែង ?
ទាំងនេះមិនបានរាប់បញ្ចូលហ្គេមនានានៅលើផ្សារទំនើបស្ទឹងមានជ័យថ្មី កន្ទុុយលេខ និងទីតាំងជល់មាននៅសេះសផង។
បើទោះបីជាទីតាំងហ្គេមអនឡាញដុះដាលគគ្រឹកគគ្រេងយ៉ាងណាក្តី តែអាជ្ញាធរមូលដ្ឋានហាក់បីមិនប្រតិ្តកម្មអ្វីបន្ដិចណាសោះឡើយ។ ហើយប្រភពដដែលបានបន្ដទៀតថាកន្លែងហ្គេមណេតទាំងនោះជាកន្លែងដែលបានពង្វក់ក្មេងអោយភ្លេចអស់ភ្លេចទឹក ភ្លេចអស់ការសិក្សា ជាពិសេសទីតាំងបែបនេះវាងាយស្រួលដល់ជនខិលខួចមួយចំនួនឈ្លាតពេលថែមទៀតដូចជា៖ ពួកជក់គ្រឿងញៀន ពួកលេងល្បែងស៊ីសងផ្នាល់បាល់ ហើយថែមទាំងជាកន្លែងដែលធ្វើអោយក្មេងៗជំនាន់ក្រោយ ភ្លេចអស់នូវការសិក្សា បែប្រែក្លាយជាក្មេងដែលសង្គមស្អប់ខ្ពើមនាពេលបច្ចុប្បន្ន មិនត្រឹមតែប៉ុណ្ណោះកន្លងមកកន្លែងហ្គេមណេត ២៤ ម៉ោងនៅក្នងសង្កាត់ស្ទឹងមានជ័យ នេះតែងតែមានករណីកាច់កម៉ូតូកើតឡើងជារឿយៗ បទល្មើសនានាកើតមានឥតឈប់ឈរ។
ប្រជាពលរដ្ឋដែឡរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យផ្ទាល់មានការសំណូមពរដោយទទូចដល់អាជ្ញាធរដែលជាប់ពាក់ពន្ធ័ជាមួយបញ្ហានេះ មេត្តាជួយរកវិធីបង្ការក៍ដូចជាទប់ស្ដាត់ទៅលើបញ្ហាទាំងអស់នេះផង។ អាត ចន្ធូ
}