លោកអភិបាលខណ្ឌប្ញស្សីកែវ រួមនឹង ភរិយា ជួបសួរសុខទុក្ខ លោកតា សួស ម៉ិល នៅមន្ទីរពេទ្យ
ខណ្ឌប្ញស្សីកែវ ៖ រសៀលថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០១៦ វេលាម៉ោង ៥ : ៣០ នាទី លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ លោកស្រី អាន ផល្លា ជាភរិយា និងជាប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ អមដំណើរជាមួយក្រុមការងារ បានជួបសួរសុខទុក្ខ លោកតា សួស ម៉ិល ដែលកំពុងមានជម្ងឺ និងកំពុងទទួលការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ខណៈពេលនេះ លោកតា កំពុងស្ថិតក្នុងស្ថានភាពសន្លប់មិនដឹងខ្លួន។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ និងលោកស្រី អាន ផល្លា បានឧបត្ថម្ភជូន លោកតា នូវថវិកា ១០០.០០០ រៀល ទឹកដោះគោឆៅ ០២ ឡូ ព្រមទាំង សម្រេចចេញថ្លៃព្យាបាទាំងស្រុង និងផ្ដល់ការមើលថែ ដល់ លោកតាផងដែរ ។