សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ព្រមទាំងដកហូតកាំភ្លើងអាកា ៥ដើម

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំអង្គការបរិស្ថានសហការជាមួយនឹងនគរបាលប៉ុស្តិ៏រដ្ឋបាលអូរស្វាយ ធ្វើការឃាត់ខ្លួនព្រមទាំងដកហូតកាំភ្លើងច្នៃ២ដើមនិងអាកា ៣ដើមកាលពីរសៀលថ្ងៃ២៤ ខែកក្កដា ២០១៦ ក្នុងព្រៃសហគមន៏ ត្រង់ចំនុចភ្នំតាកោ ស្ថិតក្នុងភូមិវ៉ឺនសៀន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់។
សមត្ថកិច្ចបានប្រាប់អោយដឹងថា:ជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន៥នាក់:
ទី១ ឈ្មោះ ឡេងណាត ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ទី២ ឈ្មោះឡុង ប៊ុនប៉ែង ភេទប្រុស អាយុ២០ឆ្នាំរស់នៅឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ទី៣ ឈ្មោះនៃ ផែង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រង ខេត្តស្ទឹងត្រែង។ទី៤ ឈ្មោះ លី សុខុម ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបន្តថា:ក្រោយឃាត់ជនសង្ស័យខាងលើសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានកាំភ្លើង ៥ដើម ក្នុងនោះមានកាំភ្លើងអាកាពិតចំនួន៣ដើម នឹង កាំភ្លើងវែងកែរច្នៃ២ដើម ព្រមទាំង ប្រដាប់ឆក់ត្រី២ អាគុយ១ នឹងគោយន្ត១គ្រឿងផងដែរ។
បច្ចប្បន្ន ជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងដែលដកហូតបានខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់បន្ត ទៅអោយមន្ទីបរិស្ថានខេត្តដើម្បីធ្វើចំណាត់ការបន្ត។

041f98a8-5f26-4e7a-92e9-9c3f53c548be 475e9983-b456-445e-a41d-510f4893283e 2241e05b-a0b5-46fc-9d14-10484e9c472e d753d55c-ddde-4744-823b-ad919aa335a7

imageif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More