តណ្ហាក្រាស់! រំលោភកុមារីវ័យ៩ឆ្នាំ បានសម្រេច៣ថ្ងៃជាប់ៗគ្នា រហូតសមត្ថកិច្ចចាប់ញាត់ទ្រុង

ភ្នំពេញ ៖ ជនល្មោភកាមម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយធ្វើសកម្មភាពរំលោភមារីវ័យ៩ឆ្នាំ បានសម្រេច៣ថ្ងៃជាប់ៗគ្នា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង9និង30នាទីព្រឹកថ្ងៃទី24 ខែកក្កដា ឆ្នាំ2016 ស្ថិតនៅផ្ទះលេខA18ផ្លូវលំភូមិត្រពាំអញ្ចាញសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ឈ្មោះ សែម ប៊ុនធឿន ភេទប្រុស អាយុ18ឆ្នាំ មុខរបរ សិស្ស មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែក ក្មេងស្រីរងគ្រោះ មានឈ្មោះ ម ស ម អាយុទើប9ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅផ្ទះជាប់របងគ្នាជាមួយជនសង្ស័យ។

តាមសំដីក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង12និង20នាទី ថ្ងៃត្រង់ថ្ងៃទី18 ខែកក្កដា ក្មេងស្រីរងគ្រោះបានមកផ្ទះជនសង្ស័យរៀនដូចសព្វមួយដងតែថ្ងៃនោះមិត្តភ័ក្រ្ត ដ៏ទៃទៀតមិនបានមករៀនជាមួយនោះទេ ទើបជនសង្ស័យដោយឃើញឪកាសល្អបានហៅក្មេងស្រីរង គ្រោះឡើងលើគ្រែពូករួចក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច រហូតដល់ថ្ងៃទី19និងថ្ងៃទី20បាន ចាប់រំលោភបានសម្រេច2ដងទៀត(ដោយមួយថ្ងៃរំលោភបានសម្រេច01ដង) ហើយជនសង្ស័យ បាននិយាយ គម្រាម មិនឲ្យនិយាយប្រាប់ម្ដាយនិងបងប្អូនបើមិនដូច្នោះរូបគេនិងវាយឲ្យបែកមាត់មិនខាន ដោយមានការគំរាមបែបនេះធ្វើឲ្យក្មេងស្រីរងគ្រោះមិនហ៊ាននិយាយប្រាប់ម្ដាយនិងបងប្អូនឲ្យដឹងឡើយ ។

លុះមកដល់ថ្ងៃទី24ខែកក្កដា ក្មេងស្រីរងគ្រោះមានការឈឺចាប់ត្រង់ប្រដាប់ភេទ ធ្វើឲ្យម្ដាយ យាយ និង មីងមានការសង្ស័យបានហៅក្មេងស្រីរងគ្រោះមកសួរនាំទើបនាងព្រមប្រាប់ម្ដាយ ប្រាប់យាយ និងមីងថា រូបនាងត្រូវបានជនសង្ស័យឈ្មោះ សែម ប៊ុនធឿនបានចាប់រំលោភនាងបានសម្រដច3ដង រយៈពេល3 ថ្ងៃជាប់ៗគ្នាហើយបានគំរាមវាយបែកមាត់នាងទើបមិនហ៊ាននិយាយប្រាប់ម្ដាយ យាយនិងមីង ។

តាមចម្លើយសារភាព ជនសង្ស័យ បានឲ្យដឹងថា ខ្លួនពិតជា បានរំលោភទៅលើ ក្មេងស្រី ម ស ម ពិតប្រាកដមែន ពេលដែលក្មេងស្រីរងគ្រោះបានមករៀននៅផ្ទះរបស់គេ រហូតបែកធ្លាយដឹងរឿងដល់ម្ដាយទើបត្រូវម្ដាយក្មេងស្រីចាប់ប្រគល់ឲ្យ សមត្ថកិច្ច។

ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យ រំលោភទៅលើ ក្មេងស្រីជាអនីតិជនត្រូវបាននាំខ្លួនទៅសាកសួរនៅ ប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តទៅតាមនីតិវិធី ៕

image image

image}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More