លោក បុឹល កុសលអភិបាលខណ្ឌសែនសុខដឹកនាំមន្រ្តីជំនាញចុះពិនិត្យការដ្ឋានជួសជុលផ្លូវលេខ ១៩៥៨Bកាលពីរសៀលនេះ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ លោក បឹុល កុសល អភិបាលខណ្ឌសែនសុខបានដឹកនាំក្រុមការងារគណៈកម្មការលទ្ធកម្មខណ្ឌចុះពិនិត្យការដ្ឋានជួសជុលផ្លូវលេខ ១៩៥៨B ក្រាលអ៊ុតកៅស៊ូ AC កម្រាស់ ៥០ មីលីម៉ែត្រ ប្រវែង ៥៧០ម៉ x ទទឹង ៨ម៉ ផ្ទៃក្រឡាសរុប ៤,៥៦០ ម៉ែត្រការ៉េ ដែលជាគំរោងថវិការដ្ឋបាលខណ្ឌឆ្នាំ២០១៦ ស្ថិតនៅភូមទំនប់ សង្កាត់ភ្នំពេញថ្មី ។
លោក បឹុល កុសល បានបញ្ជាក់ទៀតថា ផ្លូវថ្នល់ដែលក្រុមហ៊ុនបានទទួលធ្វើផ្ទាល់សុទ្ធតែតាមស្តង់ដាត្រឹមត្រូវ និងធានាទាំងគុណភាព និងបរិមាណយ៉ាងច្បាស់លាស់។ ក្នុងនាមលោកជាប្រធានគណៈបញ្ជការឯកភាពខណ្ឌ សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន លោករដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែខិតខំយកចិត្តទុកដាក់ពីសុខទុក្ខ និងដោះ ស្រាយការខ្វះខាត និងកង្វល់របស់ប្រជាពលរដ្ឋនៅទូរទាំងរាជធានីភ្នំពេញ។
ក្នុងឱកាសចុះត្រួតពិនិត្យមើលការជួសជុលផ្លូវនាថ្ងៃនេះ លោក បឹុល កុសល អភិបាលខណ្ឌសែនសុខក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីមន្ទីរជំនាញដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនដើម្បីជាប្រយោជន៍បម្រើប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន។
}