លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ចើញចុះសួរសុខទុកកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រារខេត្តស្វាយរៀង
ស្វាយរៀ ៖ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអនរដ្ឋមន្ត្រីក្រសួទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក គួរ ឆាយ និង លោកស្រី ហុក កុសុម៉ា ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ចើញចុះសួរសុខទុកកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រារខេត្តស្វាយរៀង ។
នាឱកាសនោះផងដែរលោកជំទាវបានធ្វើការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែននិង សម្ដេចគតិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេចតែងតែនឹករលឹកដល់កុមារកំព្រា ដែលបាននឹងកំពុងស្នាក់នៅគ្រប់មណ្ឌលកុមារកំព្រាទូទាំងប្រទេស ក៏ដូចជាខេត្តស្វាយរៀងយើងនេះផងដែរ។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើរដល់កុមារកំព្រារទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សាអនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវជៀសឲ្យផុតពីគ្រឿងញៀន និងត្រូវប្រឹងប្រែង និងខិតខំរៀនសូត្រ ។ រីឯចំណែកលោកគ្រូ អ្នកគ្រូវិញត្រូវបន្ថែមការយកចិត្តិទុកដាក់ក្នុងកាថែទាំ និងធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះឲ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។
លោកជំទាវក៏បានឧបត្ថម្ភដល់កុមារកំព្រាចំនួន ៥១នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល លោកគ្រូវ អ្នកគ្រូ ចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល ចុងភៅចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល និងហូបបាយសាមគ្គីមូយពេលរួមគ្នា។
} else {