ក្មួយស្រីជីងជីងដែលត្រូវយាយធ្វើទារុណកម្ម និងក្មួយប្រុសមានជំងឺមហារីកដុះសាច់ក្នុងច្រមុះទទួល បានក្តីសណ្តោស និងជួយឧបត្ថមពីសំណាក់ លោក វរសេនីយ៍ទោ មាំុង សុខលុច
ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មាននិងអំពាវនាវរបស់បណ្តាញព័ត៌មានគ្រប់នាទី ធី អិន អិនលោក វរសេនីយ៍ទោ មាំុង សុខលុច មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ មានក្តីអាណិតខ្លោចផ្សារជាពន់ពេក ដែលសង្គម នេះទៅហើយ នៅតែមានករណីធ្វើទារុណក្មេងបង្ខំអោយធ្វើការលើសកម្លាំង រហូតដល់ មានការជួយអន្តរាគមន៍ពីសមត្ថកិច្ចរំដោះក្មេងនោះចេញសង្គមគ្រួសារខ្មៅងងឹតនោះ និងបានទៅស្នាក់នៅ ជាបណ្តោះអាសន្ន នៅស្ថានីយ៍វិទ្យុABC។
ក្នុងនោះ លោក វរសេនីយ៍ទោ មាំុង សុខលុច
បានជួយឧបត្ថមក្មួយស្រីជីង ជីង ចំនួន២០ម៉ឺន រៀល។ ទទ្ទឹមនិងនេះ លោកក៍បានទទួលព័ត៌មានថា មានក្មួយប្រុសម្នាក់ ឈ្មោះ ម៉ាណាន អាយុ ៤ឆ្នាំមានជម្ងឺ មហារីកដុះសាច់ក្នុងច្រមុះ រស់នៅភូមិអំពាក់២ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក បានជួយឧបត្ថម ២០ម៉ឺនរៀលដើម្បីសំរាលថ្លៃព្យាបាលបានខ្លះ។
បើតាមការបរៀបរាប់ពីជីដូនថា ឈ្មោះ ណូ ម៉ារីយ៉ះ អោយដឹងថា ចៅគាត់មានជម្ងឺនេះជាង២ឆ្នាំហើយ គាត់ខំប្រឹងយកចៅទៅពេទ្យជាច្រើនលើកច្រើនសារ លក់ទាំងដីលក់ចំការ ចំនាយអស់ថវិការជាច្រើន ដើម្បីព្យាបាលចៅ តែមិនបានលទ្ឋផលសោះ ។
ពេទ្យប្រាប់ថាចៅរបស់គាត់មានជំងឺមហារីកដុះសាច់ក្នុងច្រមុះ ហើយភ្នែកវិញលៀនចេញកាន់តែធំឡើងៗ សឹងតែចង់ផ្ទុះមកក្រៅហើយ ហើយវាចាប់ផ្តើមខ្លាំងបែបនេះក្នុងកំឡុងពេលមួយខែមុននេះ គាត់ពិបាក ចិត្តខ្លាំងណាស់ព្រោះជំងឺរបស់ចៅកាន់តែធ្ងន់ធ្ងរទៅៗ ឈឺពើតឥតឈប់ ហើយគាត់សព្វថ្ងៃ ក៏មានជំងឺ ជាប់ខ្លួនទៀតមិនដឹងជាវិធីណាទេដើម្បីជួយចៅដ៏កំសត់ម្នាក់នេះ។
ម្តាយរបស់ក្មួយម្នាក់ឈ្មោះ វ៉ានីតា ជាកម្មការិនីរោងចក្រ សព្វថ្ងៃធ្វើការនៅប៉ោយប៉ែត ឯឪពុកឈ្មោះ នើរ ហារ៉ម៉ៃ ក៏មិនដឹងថាទៅណាទេ គ្រាន់តែដឹងថាទៅរកស៊ីឆ្ងាយតែបឆត់ដំណឹងសូន្យ ។
លោកយាយអំពាវនាវសុំសម្តេច ទ្រង់ឯកឧត្តម មេត្តាជួយចៅគាត់ផង ព្រោះគាត់អស់លទ្ធភាព ក្នុងការ ព្យាបាលចៅគាត់ហើយ។
បងប្អូនសប្បុរសជនមានក្តីអាណិតអាសូរដល់ក្មួយប្រុសក្មួយស្រីខាងលើ អាចទំនាក់ទំនងមកខ្ញុំបាទ តូ សុផល ប្រធានព័ត៌មាន TNN ទូរស័ព្ទលេខ 0963899997, Visit us: tnn-news.com or Face book page : TNN
}