លោកម៉ក់ ហុង អធិការខណ្ឌសែនសុខចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ

 

 

ភ្នំពេញ៖ ជាថ្មីម្តងទៀតនាព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០៧ នេះ លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ និងមន្ត្រីផ្នែកជំនាញបានចុះចែកសៀវភៅគ្រួសារ ដល់ប្រជាពលរដ្ឋចំនួន២៩គ្រួសារដែលរស់នៅក្នុងនៅភូមិគោកឃ្លាង
សង្កាត់ភ្នំពេញថ្មី ដល់លំនៅដ្ឋានរបស់ពួកគាត់តែម្តង ។

មិនត្រឹមតែប៉ុណ្ណោះអធិការខណ្ឌសែនសុខបានឆ្លៀតសួរសុខទុក្ខប្រជាពលរដ្ឋរបស់ខ្លួននិងស្រង់ស្ថិតិប្រជាពលរដ្ឋណាដែលមិនទាន់បានធ្វើសៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងមានអត្តសញ្ញាណប័ណ្ណណាដែលហួសសុពលភាពដើម្បីបន្តធ្វើជូនពួកគាត់ផងដែរ។

លោកវរ:សេនីយ៍ឯក ម៉ក់ ហុង បានបន្ថែមថា បងប្អូនដែលបានសៀវភៅស្នាក់នៅ នេះហើយ បងប្អូន ត្រូវប្រើប្រាស់អោយចំគោលដៅ (កុំយកទៅបញ្ចាំអោយសោះ)និងយកសៀវភៅនេះ ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាម ប៉ុស្តិ៍នគរបាលរដ្ឋបាល និងសង្កាត់ ដែលចំណុះអោយខណ្ឌសែនសុខ ។

លោកអធិការ បានមានប្រសាសន៏ថា ការចុះចែកសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះ គឺក្នុងគោលបំណងសម្របសម្រួលដល់ប្រជាពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវិតដោយមិនបាច់ចំណាយពេលទៅសាលាសង្កាត់ ឫប៉ុស្តិ៍រដ្ឋបាល ហើយម្យ៉ាងទៀតការចុះចែកផ្ទាល់ដល់ដៃប្រជាពលរដ្ឋក៏បានបង្ហាញនូវភាពយកចិត្តទុកដាក់របស់មន្ត្រីចំពោះការបម្រើសេវាកម្មជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរនោះហើយជាហេតុនាំឱ្យមន្ត្រី និងប្រជាពលរដ្ឋកាន់តែមានភាពស្និទ្ធស្នាលខិតចូលជិតគ្នា ព្រោះមន្ត្រីគឺជាអ្នកបំរើប្រជាពលរដ្ឋនិងរាស្ត្ររបស់ខ្លួន៕

4dc5b2e3-5889-471f-93d0-afeac91ca912 8c181018-226e-4ded-91dd-92dbcc7b6c21 18b0e274-64aa-4c1e-8f52-e13d31d9ae56 ef2b9d77-c504-487a-a4d6-451908970f50 f1692ceb-5633-4c96-aa63-27b023e6cc5a

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More