ឈរត្រហ៊ោយំពេលរកឃើញប្រពន្ធនៅជាមួយប្រុស

 

ប៉ោយប៉ែត៖ បាត់ពីផ្ទះរកឃើញកំពុងនៅជាមួយប្រុសក្នុងបន្ទប់ប្តីឈរទ្រហ៊រយំឱបកូនប្រុសអាយុជាង1ឆ្នាំ។ហេតុការណ៌ខាងលើបានកើតឡើងនៅភូមិបាលិលេយ្យ2សង្កាត់ប៉ោយប៉ែតកាលពីវេលម៉ោងជាង11ព្រឹកថ្ងៃទី27កក្កដា2016ចំណុចឃ្លាំងគីប(ខោអាវជជុះ)មួយក្នុងភូមិកើតហេតុខាងលើ។

ជនសង្ស័យនិងស្ត្រីខាងលើត្រូវបុរសជាប្តីប្តឹងសមត្ថកិច្ចក្របួចយកទៅសួរនាំនៅប៉ុស្តិរដ្ឋបាលសង្កាត់ប៉ោយប៉ែត។យ៉ាងណាក៌ដោយភាគីពាក់ព័ន្ធក្នុងរឿងខាងលើមិនទាន់សាកសួរបំភ្លឺបានទេតែបុរសជាប្តីដែលបីកូនប្រុសអាយុជាង1ឆ្នាំឈរទ្រហ៊រយំនោះបានប្រាប់ក្រុមអ្នកយកព័ត៌មានថាប្រពន្ធតែងបាត់ពីផ្ទះខណៈកំពុងមានការសង្ស័យចៃដន្យមានគេឃើញមកចូលផ្ទះកើតហេតុខ្លួនក៌តាមរកស្រាប់តែឃើញស្បែកជើងនៅមុខបន្ទប់លុះគាស់ទ្វារសុំជួបបែជាមិនព្រមទើបប្តឹងសមត្ថកិច្ចឲ្យក្របួចសួរនាំតែម្តង។ស្ត្រីខាងលើប្រភពថាឈ្មោះរដ្ឋស្រីឌៀបអាយុ24ឆ្នាំតែជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណទេជាកម្មករចាំឃ្លាំងគីបចំណុចកើតហេតុ៕

IMG-20160727-WA0159 IMG-20160727-WA0160 IMG-20160727-WA0158 IMG-20160727-WA0157 IMG-20160727-WA0156

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More