ពលរដ្ឋ៖អង្អភាពប្រឆាំងអំពើពុករលួយ គួរពិនិត្យមើលសកម្មភាពមន្ត្រីគយដុះស្លែក្នុងស្រុកបូទុមសាគរខេត្តកោះកុងផងទាន

ខេត្តកោះកុង ៖ លោក នេត ចន្ថា មេគយប្រចាំ នៅស្រុកបូទុមសាគរ ស្ថិតនៅ លើកំណាត់ផ្លូវជាតិលេខ ៤៨ ត្រង់ចំណុចពីខាងកើត ការហ្វេស្រុកស្រែ ចំងាយប្រហែល ៥០ម៉ែត្រ កំពុងតែមានការ ឃុបឃិត អោយមានអំពើរត់គេចពន្ធ ម៉ូតូ ជាច្រើនលើក ច្រើនសាមកហើយ ទោះជាផ្លាស់ ប្ដូ មេនៅទីនោះ ញឹកញាប់ យ៉ាងណាក៌ដោយ ភាពអសកម្ម និងអំពើពុករលួយ នៅតែមាន បន្តបន្ទាប់តាមរយៈ ការយកលុយក្រោម តុធ្វើអោយឈ្មួយនាំ ចូលទំនិញ គេចពន្ធ ជារៀងរាល់ថ្ងៃ។
យោងតាមប្រភព ពីប្រជាពលរដ្ឋ រកស៊ីដឹកផ្លែឈើ បានឲ្យដឹងថា ពួកគាត់ដឹកតែ បន្លែផ្លែ ឈើ បន្តិចបន្ទួច ត្រូវបានមេគយ លោកនេតចន្ថា បង្គាប់អោយបង់ប្រាក់ ចាប់ពី(40000រៀល)ទៅ(60000រៀល)ក្នុងមួយឡានតូរីស ។

ពាក់ព័ន្ធ នឹងករណី ខាងលើនេះ ប្រជាពលរដ្ឋបានត្អួញត្អែរប្រាប់អ្នកសារព័ត៌មាន យើងថា ម៉ូតូ ដឹកបង្កប់តាមឡានក្រុង មកពីកោះកុង នឹងឡានផ្សេងទៀត ជិះតាមផ្លូវឆ្លងកាត់ពីមុខ គយអណ្ដូងទឹកតែម្ដង ៕

IMG-20160728-WA0014}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More